-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

អាល្លឺម៉ង់ កំពុងសិក្សាលើការវិនិយោគ ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក សៅ សុភាព រដ្ឋលេខាធិការនៃ ក្រសួងបរិស្ថានបានជួបពិភាក្សាការងារ ជាមួយភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Benjamin Knodler រួមជាមួយនឹងតំណាងអង្គការ KONRAD, GIZ និងក្រុមធុរកិច្ចអាល្លឺម៉ង់ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនៃការវិនិយោគនៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា។


ក្នុងឱកាសនេះដែរ លោក សៅ សុភាព បានជម្រាបជូនភាគីអាល្លឺម៉ង់ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានរបស់ក្រសួងបរិស្ថានលើការងារកំណែទម្រង់ការគ្រប់គ្រងសំរាម សំណល់រឹង ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលលើការរៀបចំប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងសំរាម សំណល់រឹងពីដើមខ្សែដល់ចុងខ្សែសម្រាប់រាជធានីភ្នំពេញ។ ជាលទ្ធផលនៃកិច្ចពិភាក្សា តំណាងភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងគ្នា តាមរយៈ បន្តកិច្ចពិភាក្សា អំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា និងអញ្ជើញប្រតិភូក្រសួងបរិស្ថានទស្សនកិច្ចសិក្សានៅប្រទេសអល្លឺម៉ង់ និងចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយអង្គការ KONRAD និងភាគីអល្លឺម៉ង នៅកម្ពុជា ពាក់ព័ន្ធនឹងធុរកិច្ចនៃការគ្រប់គ្រង សំរាម សំណល់រឹង៕ ពុម្ពសែន

កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ជនបរទេស​៣​នាក់​ ករណី​ជំរិត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ​ ៖​   វេលា​ម៉ោង​៧​និង​៣០​នាទី​ ​ព្រឹក4​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ។​
នៅ​បន្ទប់​លេខ​២០៤​ ផ្ទះ​លេខ​១៣៤AB​ ផ្លូវ​លេខ​៣៧៦​ ក្រុម​៦​ ភូមិ​5៥​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។


កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង​ បាន​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន​០៣​នាក់​(​ស្រី​១​នាក់​)​ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​  ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១​ឈ្មោះ​ Frank​ Ikenna​ Otujieme​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​,​ ជនសង្ស័យ​ទី​២​ឈ្មោះ​ Trannam​ Phong​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​វៀតណាម​ និង​ជនសង្ស័យ​ទី​៣​ឈ្មោះ​ Ngo​ Thi​ An​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​វៀតណាម​ ។​

ក្នុង​ប្រតិបត្តិការ​នោះ​ កម្លាំង​បាន​ចាប់​យក​រួម​មាន​ ៖​ ទូរស័ព្ទ​ចំនួន​៤​គ្រឿង​,​ លិខិតឆ្លងដែន​ចំនួន​២​ក្បាល​(​វៀតណាម​,​នី​ហ្សេ​រី​យ៉ា​),​ អត្ដ​ សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​វៀតណាម​១​សន្លឹក​,​ ចិញ្ចៀន​លោហធាតុ​ ពណ៌​លឿង​ស្លេក​៣​វង់​,​ នាឡិកាដៃ​ស្រី​១,​ កុំ​ព្យួរ​ទ័​រ​យួរដៃ​ចំនួន​២​គ្រឿង​,​ វ៉ា​លី​ខោអាវ​ចំនួន​១,​ កាត​ធនាគារ​ចំនួន​៨​សន្លឹក​,​ ស៊ី​មកា​ត​មួយ​ចំនួន​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕


សមត្ថកិច្ច​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ ពី​បទ​ ជួញដូរ​ និង​ ប្រើប្រាស់​ គ្រឿងញៀន​

ចំនួនអ្នកទស្សនា: Views


សៀមរាប​៖​ កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ប​ស្រុក​សូទ្រនិគម​ និង​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​ និង​អន្តរាគមន៍​ បាន​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ពី​បទ​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​។​



​ទីតាំង​ទី​១​ នៅ​ចំណុច​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិ​គោក​ឬ​ស្សី​ខាងជើង​ ឃុំ​ដាន​រុន​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​។​

​វត្ថុ​តាង​ដកហូត​បាន​រួម​មានៈ​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ ចំនួន​០៤​ក​ព្ចា​ប់​ ស្មើនឹង​ទម្ងន់​ ២១.៤​ក្រាម​ ទាំង​សំបក​ ទូរស័ព្ទ​ដៃ​ចំនួន​០១​ គ្រឿង​ និង​ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

​ទីតាំង​ទី​០២​ នៅ​ចំណុច​លើ​ដងផ្លូវ​ស្ថិត​នៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ ខេត្តសៀមរាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​។​

​វត្ថុ​តាង​ដកហូត​បាន​រួម​មានៈ​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ ចំនួន​១០​កញ្ចប់​ ស្មើនឹង​ទម្ងន់​៣,២​ក្រាម​ ទាំង​សំបក​ និង​កញ្ឆា​ក្រៀម​ចំនួន​០១​កញ្ចប់​ ស្មើនឹង​ទម្ងន់​ ៥,៥​ក្រាម​ទាំង​សំបក​ និង​ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​ ៕

សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវគោលការណ៍ណែនាំ៨ចំណុច ដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងឆ្នាំ ២០២០ និង បណ្តាឆ្នាំខាងមុខ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ:  ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — ក្នុងឱកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ​ឆ្នាំ​ ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធ​សក​រា​ជ ២៥៦៣ ត្រូវនឹងទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ប្រមុខរាជរដ្ឋាភិបាល​កម្ពុ​ជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវគោលការណ៍ណែនាំលើការងារ​សំ​ខា​ន់ៗ​មួយចំនួនដល់ ក្រសួងមហាផ្ទៃ  និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយក​ចិ​ត្ត​ទុកដាក់ ខិតខំដោះស្រាយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈម​ទាំងឡាយ នៅឆ្នាំ ២០២០ និងបណ្តាឆ្នាំខាងមុខ។

គោលការណ៍សំខាន់ៗទាំងនោះរួមមាន ទី១ ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព ស​ណ្តា​​​ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពង្រឹងជំនឿទុកចិត្ត ដល់ធុរជន ក្នុងការបណ្តាក់​ទុន​វិ​និ​យោគ និងការប្រកបឤជីវកម្មនៅកម្ពុជា ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ ព្រឹត្តិការណ៍​ជា​តិ​-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការ​ស​ម្អា​ត​ប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ ទី២ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្តជំរុញ​ការ​អនុ​វត្ត​​​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្មផុសផុល ដើម្បីជំរុញចលនាប្រជា​ជ​ន​​ចូល​រួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់បង្ក្រា​ប​គ្រឿង​ញៀន​ខុ​ស​ច្បា​ប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្ម​ផ្លូវ​ភេ​ទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសនេសាទ ឤជីវកម្មរ៉ែ និង ឤ​ជី​វ​កម្មខ្សាច់ខុសច្បាប់ និង ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ៘ ទី៣ អំពីបញ្ហាចរាចរណ៍ ដោយ​សារ​ឆ្នាំ​ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ទាំងចំនួនអ្នកស្លាប់ និ​​ង អ្នករងរបួស ។ ដូច្នេះ កងកម្លាំងនគរបាលជាតិ ឤជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចនានា ត្រូ​វ​ រួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើក​កម្ពស់​ការ​គោរពអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឱ្យបាន​កា​ន់តែ​ទូលំទូលាយនៅទូទាំងប្រទេស សំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា ។ទី៤ ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានា ទាក់ទងនឹងកិច្ចការអន្តោប្រវេស្ត ដើ​ម្បី​ចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និង ស​ណ្តា​ប់ធ្នាប់ក្នុងសង្គម តាមរយៈការបង្កើន ការគ្រប់គ្រងឱ្យបានហ្មត់ចត់ និង មានប្រសិទ្ធភាពនូវ​ជន​​បរទេស​អន្តោប្រវេសន្ត ស្របតាមច្បាប់។ ទី៥ ត្រូវបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការ​កែ​​​ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយ​ក​ម្ម​វិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ស្រប​តាម​ប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំ​ណើរ​ការ ដោយរលូន និង មានប្រសិទ្ធភាព ។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើក​កម្ពស់ភាពជា​ម្ចា​ស់​​ប្រកបដោយភាពច្នៃប្រឌិត ក្នុងការចាត់ចែងប្រើប្រាស់មុខងារ និងធនធាន ដែលបានផ្ទេរ ដើ​ម្បី​ឆ្លើយតបតាមតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន សំដៅជំរុញលើកទឹកចិត្តការចូលរួម​រប​ស់​​​ប្រជាជនក្នុងការអភិវឌ្ឍតាមមូលដ្ឋានរៀងៗខ្លួន។ ទី៦ ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការ​បណ្តុះ​បណ្តាល កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំង នគរបាលជាតិ និង មន្ត្រីនៅរដ្ឋ​បា​ល​ថ្នាក់ក្រោមជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែង ថ្មីៗ ជា​ពិ​សេ​សសេវាសង្គម សេវារដ្ឋបាល សេវាសន្តិសុខ និង សេវាសាធារណៈចាំបាច់ជាមូលដ្ឋាន ដែល​ពា​ក់ព័ន្ធជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ប្រកបដោយតម្លាភាព គណនេយ្យភាព និង មានប្រសិទ្ធ​ភា​ព​ខ្ពស់។ ទី៧ តាមការព្យាករណ៍ឆ្នាំនេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើ​យ​​ការមកដល់នៃរដូវវស្សា នឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័នពា​ក់​ព័​ន្ធ​ និង ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការ ត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់​ប្រើ​ប្រា​ស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗ ដោយផ្អែក តាមសារាចរណែ​នាំ​រប​ស់រាជ​រដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រាស់​ឱ្យ​បា​នទាន់ពេលវេលា  ត្រូវអប់រំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមបង្ការអគ្គិភ័យ មកលើផ្ទះ​ស​ម្បែ​ង ចំការដំណាំនានា និង ចូលរួមបង្ការទប់ស្កាត់ ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការ​ជំងឺ​ដម្កា​ត់​នានា នៅរដូវប្រាំងក្តៅហួតហែងនេះ។ ទី៨ ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាង​រាជ​រដ្ឋា​ភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើន សកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រា​យ​​បញ្ហាប្រឈម និង សំណូមពរទាំងឡាយរបស់ប្រជាជន ឱ្យបានសមស្រប និង ទាន់ពេលវេលា ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ថ្នាក់​​ដឹ​ក​នាំ​​ក្រសួងមហាផ្ទៃ  កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និង រដ្ឋបាលគ្រប់ថ្នាក់​នៅថ្នាក់​ក្រោ​​មជាតិ ដែលបានរួមគ្នាអនុវត្តន៍សម្រេចបានសមិទ្ធផល នានាជាច្រើន គួរជាទីមោទនៈ​កាលពី​ឆ្នាំ​ ២០១៩កន្លងមក។ សម្ដេចតេជោក៏បានសម្ដែងនូវការជឿជាក់ផងដែរថា  ក្រសួងមហាផ្ទៃ​នឹង​ប​​ន្តពុះពារសម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ និង បណ្តាឆ្នាំខាងមុខ​ទៀ​​ត៕

អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងរបស់ស្ថានីយ៍ប្រេងអគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងរបស់ស្ថានីយ៍ប្រេងឥន្ធនៈ

ចំនួនអ្នកទស្សនា: Views



ខេត្តស្ទឹងត្រែង: កាលពីវេលាម៉ោង ៨ និង ៣០ នាទីថ្ងៃទី២០ ខែកុម្ភឆ្នាំ២០២០នេះ
ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង  ។
អគ្គិភ័យឆេះរថយន្តដឹកប្រេងរបស់ស្ថានីយ៍ប្រេងឥន្ធនៈស្រូយរស្មី
ប្រភពចេញពីកន្លែងកើតហេតុខាងលើបានឱ្យដឹងថានៅពេលរថយន្តម៉ាកកូរ៉េ 2តោនកន្លះ របស់ម្ចាស់ស្ថានីយ៍បានបើកចូលមកបូមប្រេងដាក់កាន ពេលដែលរថយន្តពន្លត់ហើយ តែសង្ស័យនៅក្តៅ និងអាចឆ្លងចរន្តភ្លើងពេលដែលបូមប្រេងដាក់ចូលកាន ស្រាប់តែមានការឆាប់ឆេះតែម្ដងបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានមនុស្សជា ច្រើនចោមរោមមើល ហើយបានរាយការណ៍ទៅដល់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យធ្វើអន្តរាគមន៍ភ្លាមៗ។


ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្នុងពេលដែលមានអគ្គិភ័យឆាប់ឆេះរថយន្តយ៉ាងខ្លាំងដែលមិនអាចគ្រប់គ្រងបាននោះ ត្រូវបានរថយន្តអគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្ត ធ្វើការអន្តរាគមន៍ បាញ់ទឹកអស់ចំនួនពីររថយន្ត នៅតែមិនរលត់ទើប ម្ចាស់ស្ថានីយ៍បានយករថយន្ត2គ្រឿងផ្សេងទៀតថយបុករថយន្តដែលឆេះឲ្យឃ្លាតឆ្ងាយកុំឲ្យរាល ដាលឆេះដល់ស្ថានីយប្រេងរបស់ខ្លួន។ថ្ងៃទី២០ ខែកុម្ភឆ្នាំ២០២០នេះ
ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង  ។
អគ្គិភ័យឆេះរថយន្តដឹកប្រេងរបស់ស្ថានីយ៍ប្រេងឥន្ធនៈស្រូយរស្មី
ប្រភពចេញពីកន្លែងកើតហេតុខាងលើបានឱ្យដឹងថានៅពេលរថយន្តម៉ាកកូរ៉េ 2តោនកន្លះ របស់ម្ចាស់ស្ថានីយ៍បានបើកចូលមកបូមប្រេងដាក់កាន ពេលដែលរថយន្តពន្លត់ហើយ តែសង្ស័យនៅក្តៅ និងអាចឆ្លងចរន្តភ្លើងពេលដែលបូមប្រេងដាក់ចូលកាន ស្រាប់តែមានការឆាប់ឆេះតែម្ដងបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានមនុស្សជា ច្រើនចោមរោមមើល ហើយបានរាយការណ៍ទៅដល់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យធ្វើអន្តរាគមន៍ភ្លាមៗ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្នុងពេលដែលមានអគ្គិភ័យឆាប់ឆេះរថយន្តយ៉ាងខ្លាំងដែលមិនអាចគ្រប់គ្រងបាននោះ ត្រូវបានរថយន្តអគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្ត ធ្វើការអន្តរាគមន៍ បាញ់ទឹកអស់ចំនួនពីររថយន្ត នៅតែមិនរលត់ទើប ម្ចាស់ស្ថានីយ៍បានយករថយន្ត2គ្រឿងផ្សេងទៀតថយបុករថយន្តដែលឆេះឲ្យឃ្លាតឆ្ងាយកុំឲ្យរាល ដាលឆេះដល់ស្ថានីយប្រេងរបស់ខ្លួន។

ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​ គ្រឿងញៀន

ចំនួនអ្នកទស្សនា: Views




​ពោធិ៍សាត់​:​ នគរបាល​ស្រុក​ក្រគរ​ ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ ប្រើប្រាស់​រក្សា​ទុក​ និង​ជួញដូរ​គ្រឿង ញៀន​ខុសច្បាប់​ ស្ថិត​នៅ​ចំណុច​ហាង​ខា​រ៉ា​អូរ​ខេ​ (​ហី​ហោ​សិលា​មាន​លាភ​ )​ ស្ថិត​ក្នុងភូមិ​ទី​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ។​

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ក្រគរ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មានឈ្មោះ​ ជនសង្ស័យ​  ទី​១.​ សុខ​អៀន​ ភេទ​ស្រី​ ឆ្នាំ​កំណើត​១៩៨៥​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ទី​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ជា​ មុខសញ្ញា​ ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ធ្លាប់​ជាប់​ពន្ធនាគារ​ ១​ដង​ហើយ​ ពី​បទ​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​  ។​ ជនសង្ស័យ​ទី​២.​ឈ្មោះ​ ទិ​ត​ ពិ​ទូ​ ភេទ​ ប្រុស​ ឆ្នាំ​កំណើត​១៩៩៣​ មុខរបរ​មិន​ពិតប្រាកដ​ ជា​មុខសញ្ញា​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ ធាតុ​ញៀន​ (​ ទិញ​ថ្នាំ​ពី​ឈ្មោះ​អ៊​ន​ សុខ​អៀន​ ១​កញ្ចប់​ យក​ទៅ​ប្រើប្រាស់​។​ មុខសញ្ញា​នេះ​ សមត្ថកិច្ច​ធ្លាប់​អប់រំ​នៅ​ស្រុក​១​លើក​ហើយ​មិន​ព្រម​កែប្រែ​  រស់នៅ​ភូមិ​ភ​មិ​ទី​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខេត្តពោធិសាត់​។​

នគរបាល​ស្រុក​ក្រគរ​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​គឺ​ធ្វើ​ឡើង​ តាម​បញ្ជា​របស់​លោក​ ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូ​ខេត្តពោធិ៍សាត់​។​ ក្រោយ​ពេល​ចុះ​បង្ក្រាប​យើង​រក​ឃើញ​វត្ថុ​តាង​រួម​មាន​៖​ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារ​ ធាតុ​ញៀន​០២​កញ្ចប់​ទម្ងន់​ ៨,៩០g-​សម្ភារៈ​ជក់​មួយ​កំ​ប្លេ​។​ ដកហូត​-​ទូរ​សព្ទ​ដៃ​ ០៣​គ្រឿង​ -​កាបូបដៃ​ពណ៌​ខ្មៅ​ ០១-​កាបូ​ស្ពាយ​ពណ៌​ឈាម​ជ្រូក​ ០១-​ថង់​សម្រាប់​រំលែក​ថ្នាំ​ញៀន​ ០១​ចំនួន​ធំ​-​លុយ​ខ្មែរ​ ១០​ម៉ឺន​រៀល​គត់​ការ​ធ្វើតេស្ត​រក​សារធាតុ​ ញៀន​(​វិជ្ជមាន​+)​ ទាំង​០២​នាក់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​បំពេញ​ និ​តិ​វិធី​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​






ក្រុមចោរលួចកាច់ ក ម៉ូតូ ០៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

ចំនួនអ្នកទស្សនា: Views




 ភ្នំពេញ ៖ មុខសញ្ញាក្រុមចោរកាច់ ក ម៉ូតូ ០៤នាក់ ដែលធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី រំលងអធ្រាត្រ នៅចំណុច ផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៩:៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាជនរងគ្រោះ ដែលត្រូវបានក្រុមចោរ ខាងលើ កាច់ ក យកម៉ូតូបាត់។

១/ ឈ្មោះ ឆាយ រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ ,២/ ឈ្មោះ សេន សាគី ហៅពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ អ៊ី ណាវី ភេទប្រុស អាយុ ២៣ឆ្នាំ ,៤/ ឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ខាងលើ ពិតប្រាកដមែន ហើយពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃរយៈពេលមួយឆ្នាំមកហើយ ក្រោយពេលប្រើប្រាស់គ្រឿងញៀនហើយ ពួកគេ តែងតែឆ្លៀតឳកាសចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ,ទូរស័ព្ទដៃ និងសម្ភារៈមានតម្លៃ ដែលម្ចាស់ទុកក្រោមផ្ទះ ឬក្នុងបន្ទប់ បានសម្រេចជាច្រើនលើកមកហើយដែរ ។

ទើបនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យទាំង ០៤នាក់ ខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើការសួរនាំរួច៕






សមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់

ចំនួនអ្នកទស្សនា: Views



ខេត្តកំពត: នៅក្នុងភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

សមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធនឹងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។


ជនសង្ស័យទាំង ០៧នាក់ រួមមានទី១ ឈ្មោះ ប៉ូ កុក ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ទី២ ឈ្មោះ នេត ម៉ារឌី ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិមណ្ឌល១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី៣ ឈ្មោះ ឈុន ប៉ុនថារ័ត្ន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ទី៤ ឈ្មោះ ម៉ម នួន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទី៥ ឈ្មោះ លី រតនៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ ទី៦ ឈ្មោះ ព្រឹក ចាន់ធាម ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងទី៧ ឈ្មោះ ទុំ ស្រីកី ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។


បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញបានធ្វើការកសាងសំណុំរឿងជនសង្ស័យ ដើម្បីអនុវត្តបន្តតាមនីតិវិធច្បាប់៕ 



















ឧទ្ធម្ភាគចក្ររដ្ឋាភិបាលស៊ីរីពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ក្នុងសប្តាហ៍នេះ, ក្រុមឧទ្ទាមអះអាងថា ជាទង្វើរបស់ខ្លួន

ចំនួនអ្នកទស្សនា: Views

(ស៊ីរី)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលជាម្មសិទ្ធិរបស់រដ្ឋាភិបាលស៊ីរីត្រូវបានបាញ់ទម្លាក់ នៅភាគខាងលិចនៃទីក្រុងអាឡេប៉ូ ដែលជាទីលានប្រយុទ្ធយ៉ាងក្តៅគគុក ចុងក្រោយរបស់រដ្ឋាភិបាល ដើម្បីដណ្តើមយកមកកាន់កាប់វិញពីពួកឧទ្ទាមប្រដាប់អាវុធ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដកស្រង់ដោយសារព័ត៌មាន Aljazeera នារសៀលថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០។


បើតាមប្រភពដដែលបានឲ្យដឹងថា ឧទ្ធម្ភាគចក្រខាងលើនេះត្រូវបានបាញ់ទម្លាក់ ដោយគ្រាប់មីស៊ីលជាលើកទី ២ ហើយក្នុងរយៈមួយសប្តាហ៍នេះ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ត្រូវបានបាញ់ទម្លាក់ដែរកាលពី ០២ថ្ងៃមុន។ ទីភ្នាក់ងារព័ត៌មាន SANA មិនបានបញ្ជាក់ថា នរណាជាអ្នកនៅពីក្រោយករណីនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា នាវិកទាំងអស់នៅលើឧទ្ធម្ភាគចក្រនោះបានស្លាប់ទាំងអស់។ ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលបានចេញអះអាងពោះរឿងនេះថា ជាស្នាដៃរបស់ខ្លួន។
គួរជម្រាបថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែកុម្ភៈ ឆ្នាំ២០២០ កងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី បាននិងកំពុងបន្តវាយប្រហារយ៉ាងចាស់ដៃ ទៅលើមូលដ្ឋានទ័ពក្រុមឧទ្ទាម ស្ថិតនៅភាគពាយ័ព្យនៃប្រទេស។ ការវាយលុកនេះបានបង្កឲ្យមានរលក នៃការផ្លាស់ទីលំនៅដ៏ធំបំផុតនៅក្នុងសង្គ្រាមរយៈពេល ០៩ឆ្នាំកន្លងមកនេះ ដោយមានមនុស្សជាង ៨០០,០០០នាក់បានភៀសខ្លួនឆ្ពោះទៅព្រំដែនតួកគី ខណៈប្រទេសតួកគីដែលបានទទួលជនភៀសខ្លួនស៊ីរីចំនួន ៣.៦លាននាក់រួចហើយនោះនិយាយថា ខ្លួនមិនអាចទទួលយកបន្ថែមទៀតបានឡើយ៕

និស្សិតកម្ពុជាចាប់អារម្មណ៍ខ្ពស់លើការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ​និស្សិតគ្រប់ជំនាញដែលសិក្សានៅសាកលវិទ្យាល័យន័រតុន និងបណ្តាសាកលវិទ្យាល័យផ្សេងទៀត មានការចាប់អារម្មណ៍ខ្ពស់ ក្រោយបានទស្សនាឈុតឆាកសម្តែងរបស់​ក្រុមនិស្សិតដូចគ្នា


ក្នុងកម្មវិធីសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ក៏ព្រោះតែកម្មវិធីនេះ បានផ្តោតសំខាន់ទៅលើការសម្តែងពីប្រវត្តសាស្ត្ររបស់កម្ពុជាដែលមានតាំងពីបុរាណកាលមក។
កម្មវិធីបង្ហាញសមត្ថភាព និងស្នាដៃក្នុងការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ដែលទទួលបានការចាប់អារម្មណ៍ពីបណ្តានិស្សិតនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យន័រតុន ដោយមានការចូលរួមលោកគ្រូ-អ្នកគ្រូ ដែលជាថ្នាក់ដឹកនាំក្នុងកម្មវិធីនេះ រួមនឹងមានការចូលរួមពីសិស្សនិស្សិតជាច្រើនរូប ដែលសិក្សាសាកលវិទ្យាល័យន័រតុន​ និងបណ្តាសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ។
នាឱកាសនៃការសម្តែងរបស់និស្សិតឆ្នើមរបស់សាកលវិទ្យាល័យន័រតុន លោកគ្រូ និងអ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាលដល់ក្រុមនិស្សិតទាំងអស់ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា​ ​នៅក្នុងកម្មវិធីបង្ហាញសមត្ថភាព និងស្នាដៃរបស់ក្រុមនិស្សិតនៃការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» គឺជាការបង្ហាញពីប្រវត្តិសាស្រ្តកម្ពុជានាសម័យបុរាណ ហើយការសម្តែងនេះក៏ជាការបង្កើតកម្មវិធីសប្បាយមួយផងដែរ សម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលត្រៀមប្រឡងឆមាសនាពេលខាងមុខ។
លោកគ្រូ-អ្នកគ្រូ បានឲ្យដឹងទៀតថា ការសម្តែង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» នេះ គឺតម្រូវតែសិស្សនិស្សិតឆ្នើមដែលសមត្ថភាពខ្ពស់ក្នុងការសម្តែងតែប៉ុណ្ណោះ និងជាការចម្រាញ់យកនិស្សិតពូកែ ដើម្បីចម្រុះយកវគ្គបន្ត។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏បានលឹកទឹកចិត្តដល់ក្រុមនិស្សិតទាំងអស់ ឲ្យមានការខិតខំប្រឺងប្រែងបន្តទៀត និងដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែច្រើនអំពីប្រវត្តិសាស្ត្រកម្ពុជា។
លោក ចាំង វណ្ណហ៊ុយ ជានិស្សិតនៃសាកលវិទ្យាល័យន័រតុន ជំនាញស្ថាបត្យកម្ម បានលើកឡើងទាំងអារម្មណ៍សប្បាយរីករាយថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលបានចូលរួមក្នុងកម្មវិធី នៃការសម្តែងរឿង ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរនេះ ក្នុងនាមខ្ញុំជានិស្សតផ្នែកស្ថាបត្យកម្ម ដែលមានចូលរួម និងសម្តែងជាតួអង្គ "សេនាប្រមុខ" ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ ដែលបានរៀបចំកម្មវិធីនេះឡើង»។
វណ្ណហ៊ុយ បន្តទៀតថា កាលដែលអ្នកដឹកនាំ​ក៏ដូចជាលោកគ្រូ-អ្នកគ្រូ បង្កើតកម្មវិធីនេះឡើង គឺដើម្បីឲ្យរូបលោកនិងនិស្សិតផ្សេងទៀតកាន់តែយល់ច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ ដែលមានតាំងពីបុរាណកាលមក និងម្យ៉ាងវិញទៀត ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតទាំងអស់ដែលសិក្សាឆ្នាំមូលដ្ឋាននេះ មានអារម្មណ៍រីករាយ បន្ទាប់ពីសិក្សាអស់ជាច្រើនម៉ោងមកហើយនោះ។
សូមជម្រាបថា បើតាមសំដីរបស់និស្សិត ចាំង វណ្ណហ៊ុយ បានឲ្យទៀតថា និស្សិតដែលចូលរួមក្នុងការសម្តែងទាំងអស់ គឺមិនត្រូវបានចំណាយថវិកាអ្វីទាំងអស់ រួមទាំងសម្លៀកបំពាក់ គឺសាកលវិទ្យាល័យន័រតុនជាអ្នករ៉ាប់រង។
និស្សិតម្នាក់ទៀតសិក្សាជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យន័រតុន ដែលជាអ្នកទស្សនាសកម្មភាពសម្តែងរបស់ក្រុមនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន អំពីការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» បានឲ្យដឹងដែរថា រូបគាត់ពិតជាសប្បាយជាខ្លាំង នៅពេលដែលសាកលវិទ្យាល័យតែងតែបង្កើតកម្មវិធីប្លែកៗ ជាពិសេសការសម្តែងរឿងប្រវត្តសាស្ត្រ​ ដែលជាហេតុធ្វើឲ្យរូបគាត់បានរលឹក និងដឹងកាន់តែច្បាស់អំពីប្រវត្តសាស្ត្ររបស់កម្ពុជា នាសម័យបុរាណ។
និស្សិតរូបនេះ ក៏បានស្នើដល់លោកគ្រូ និងអ្នកគ្រូដែលជាអ្នកដឹកនាំកម្មវិធីនេះ ឲ្យឧស្សាហ៍បង្កើតកម្មវិធីបែបបុរាណនេះបន្ថែមទៀត ដើម្បីជាជំនួសស្មារតីដល់និស្សិតជំនាន់ក្រោយ ឲ្យដឹងកាន់តែច្បាស់ពីប្រវត្តិកម្ពុជា។
សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យន័រតុនតែងតែបង្កើតកម្មវិធីថ្មីៗ​ និងប្លែកៗជូនដល់និសិ្សត ដើម្បីឲ្យពួកគាត់បានស្វែងយល់ឲ្យកាន់តែច្បាស់អំពីជំនាញរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ ក៏បានលើកទឹកចិត្តដល់និស្សិតឲ្យមានការខិតខំប្រឹង​ប្រែងបន្ថែមទៀត នូវចំណេះជំនាញរបស់ខ្លួន ដើម្បីទៅចាប់ឱកាសនូវការងារខាងក្រៅ៕

ពលរដ្ឋ២០០នាក់ នៅខណ្ឌឫស្សីកែវ ទទួលការពិនិត្យព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យមូលនិធិ នៃសមាគមចក្ខុខ្មែរ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឫស្សីកែវ ចំនួន២០០នាក់ ទទួលបានវ៉ែនតា ថ្នាំសង្កូវមួយចំនួន និងសេវាពិនិត្យព្យាបាលវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមូលនិធិ នៃសមាគមចក្ខុខ្មែរ ដឹកនាំដោយលោក វ៉ាន់ វណ្ណថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និង


ទូរគមនាគមន៍ ក្រោមការចូលរួមសំណេះសំណាលពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតនៅសាលាខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ពិធីចែកវ៉ែនតា ថ្នាំសង្កូវ និងពិនិត្យព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមូលនិធិ នៃសមាគមចក្ខុខ្មែរ ខាងលើនេះ ក៍មានការចូលរួម ពីកញ្ញា ឡូវីស អ៉ីវ៉ាន់ និងលោកវេជ្ជបណ្ឌិត តំណាងសមាគមចក្ខុខ្មែរ និងលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងពិធីនេះ លោក ជា ពិសី បានជម្រុញប្រជាពលរដ្ឋ ឲ្យថែទាំសុខភាពឲ្យបានល្អ ដើម្បីរងចាំមើលការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព «អរគុណសន្តិភាព» គឺអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅពីការថ្លែងអំណរគុណដល់ មូលនិធិ នៃសមាគមចក្ខុខ្មែរ និងក្រុមគ្រូពេទ្យទាំងអស់ យ៉ាងធំធេងជាទីបំផុត ដែលបានលះបង់ពេលវេលា និងធន់ធាន អញ្ជើញចុះមកពិនិត្យ និងព្យាបាលសុខភាពភ្នែក ដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋានខណ្ឌឫស្សីកែវ ដែលនេះជាការបង្ហាញពីសមានចិត្តដ៍ថ្លៃថ្លា និងជាសកម្មភាពមនុស្សធម៌ដ៍ប្រពៃមួយ សម្រាប់ប្រជាពលរដ្ឋទូទៅ៕



សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចរថយន្ត១គ្រឿង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា: Views

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផ្លែង រ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AC.4702 ពីឈ្មោះ សួន ស៉ីផាន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ ចំណែកជនសង្ស័យ ដែលមានអាយុទើបតែ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅចាត់ការតាមនីតិវិធី៕

BREAKING NEWS: ក្រសួងសុខាភិបាលកម្ពុជា នៅតែទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ករណីរកឃើញស្ត្រីអាមេរិកម្នាក់ មានជំងឺ COVID-19 ក្រោយចាកចេញពីកម្ពុជា

ចំនួនអ្នកទស្សនា: Views

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ខ្លួនបានធ្វើសំណើទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជារួចហើយ។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងតែសកម្មក្នុងការស្រាវជ្រាវ រុករកករណីសង្ស័យបុគ្គលដែលមានវីរុស COVID-19 ក្នុងចំណោមអ្នកទេសចរណ៍ដែលនឹងត្រូវបន្ត ដំណើរតាមជើងយន្តហោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយអនុវត្តន៍យ៉ាងហ្មត់ចត់តាមស្តង់ដារប្រតិបត្តិ និងនិយ័តកម្មសុខាភាពអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក មានដូចជាការវាយតម្លៃហានិភ័យ ការត្រួតពិនិត្យកំដៅ ការធ្វើតេស្តអ្នកសង្ស័យ និងការអប់រំសុខភាព ព្រមទាំងបន្តពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក (USDCD) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ជាបន្តទៀតនូវវិធានការក៏ដូចជាទិដ្ឋភាពបច្ចេកទេសពាក់ព័ន្ធនឹងករណីខាងលើនេះ ដើម្បីទប់ស្កាត់នូវការចម្លងវីរុសកូរ៉ូណាថ្មី នៅកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការពិនិត្យនោះមិនត្រូវបានរកឃើញមេរោគ Covid-19 នៅលើស្វាមីរបស់គាត់ទេ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

ក្រុមហ៊ុននាវា Westerdam ទាមទារឱ្យម៉ាឡេស៊ី ពិនិត្យឡើងវិញចំពោះករណីរកឃើញ វីរុសកូរ៉ូណាថ្មី លើខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលចេញពីកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យឡើងវិញម្តងទៀត ចំពោះករណីរកឃើញវីរុសកូរ៉ូណាថ្មី លើខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលជាអ្នកដំណើរជាមួយខ្លួនពេលហោះចេញពីកម្ពុជា។

ការប្រកាសទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ីពិនិត្យឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ។
បើតាម Holland American Line ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ស្រ្តីចំណាស់ដែលអាជ្ញាធរម៉ាឡេស៊ីរកឃើញថាមានករណីវិជ្ជមាន វីរុសកូរ៉ូណាថ្មី (Covid-19) នេះ មិនមានបញ្ហាសុខភាពអ្វីទាំងអស់ មុនពេលចាកចេញពីនាវារបស់ខ្លួន។ ក្រុមហ៊ុនអះអាងថា ពួកគេកំពុងធ្វើការជាមួយអាជ្ញាធរម៉ាឡេស៊ី កម្ពុជា អង្គការ CDC របស់សហរដ្ឋអាមេរិក លើករណីនេះ។
យើងនឹងបន្តកិច្ចការនៅកម្ពុជាទៅតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក ហើមកទល់ពេលនេះ យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី (Covid-19) លើប្រជាជនកម្ពុជា ឬជនជាតិណាមួយនៅកម្ពុជានៅឡើយទេ លើកលែងតែមួយករណីគត់ដែលកើតមានលើជនជាតិចិននៅខេត្តព្រះសីហនុ ហើដែលគាត់បានជាសះស្បើយ និងបានវិលត្រឡប់ទៅប្រទេសកំណើត គាត់វិញតាំងពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានចេញសេចក្តីប្រកាសផ្លូវការមួយផងដែរ ដោយស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន ឲ្យមានភាពសុក្រឹតឡើងវិញ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ US CDC របស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។ កម្ពុជាក៏បានពិនិត្យសំណាកបំពង់ក អ្នកដំណើរជាង២០នាក់ ដែលមានបញ្ហាសុខភាពផងដែរ ប៉ុន្តែលទ្ធផល មិនមេរោគកូរ៉ូណាទេ។
រយៈពេលពេញមួយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ ភ្ញៀវទេសចរសរុប ៨២៧នាក់ បានបន្ដចាកចេញពីនាវា Westerdam មកព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ រួចឆ្ពោះមកកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញរៀងៗខ្លួន។ ខណៈដែល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានភ្ញៀវទេសចរសរុបជាង៤០០នាក់ ចាកចេញពីកប៉ាល់៕

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ ត្រូវគ្រាប់រ៉ុក្កែតធ្លាក់ចំក្បែរនៅទីក្រុងបាកដាដ

ចំនួនអ្នកទស្សនា: Views

(បាកដាដ)៖ ប្រភពពីយោធាអាមេរិកបានឲ្យដឹងថា គ្រាប់រ៉ុក្កែតប៉ុន្មានគ្រាប់បានធ្លាក់ចំក្បែរស្ថានទូតរបស់សហរដ្ឋអាមេរិក នៅទីក្រុង បាកដាដនៃប្រទេសអ៉ីរ៉ាក់នាថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។


ការវាយប្រហារនោះបានបណ្តាលឲ្យសំឡេងប្រកាសអាសន្នបន្លឺឡើង ពាសពេញស្ថានទូតអាមេរិក ប៉ុន្តែវាមិនច្បាស់នោះទេថាតើ គ្រាប់រ៉ុក្កែតទាំងនោះបានធ្លាក់ត្រូវចំអ្វីឲ្យប្រាកដ ហើយមានប៉ុន្មានគ្រាប់។ យ៉ាងណាមិញ មានការអះអាងថា ពុំមានមនុស្សរងគ្រោះ ថ្នាក់ឡើយ។
គួរជម្រាបថា ទោះមិនមានការចេញមុខទទួលស្គាល់ដោយក្រុមណាមួយក៏ដោយ ការបាញ់គ្រាប់រ៉ុក្កែតរបៀបនេះ ដែលភាគច្រើន ធ្លាក់ក្បែរ និងពេលខ្លះចំបរិវេណស្ថានទូតរបស់អាមេរិកនៅរដ្ឋធានីបាកដាដ ត្រូវបានអាមេរិក ចោទប្រកាន់ទៅលើកងជីវពលអ៉ីរ៉ាក់ ដែលមានអ៉ីរ៉ង់ជាអ្នកនៅពីក្រោយ៕

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436