(កណ្ដាល)៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់មកអ្នកយកព័ត៌មាន ប្រចាំខេត្តកណ្ដាល នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កម្លាំងរបស់លោកសរុបជាង ១០០នាក់ បានដាក់ត្រៀមការពារក្បួនយ៉ាងរឹងមាំ និងល្អប្រសើរបំផុត ពិសេសទៅលើការរៀបចំសណ្ដាប់ធ្នាប់ និងការពារមិនឱ្យមានបញ្ហាអ្វីកើតឡើងនោះឡើយនៅពេលការដង្ហែក្បួននៅថ្ងៃនេះ។
លោកបន្តថា លោកបានដាក់បទបញ្ជាទៅចំពោះគ្រប់ប៉ុស្តិ៍ទាំងអស់ ឱ្យចេញកម្លាំងយាមល្បាត ការពារគ្រប់ទីតាំងឈរជើងរបស់ខ្លួន ជាមួយនឹងស្មារតីយ៉ាងរឹងមាំ និងក្លៀវក្លា ពិសេសត្រៀមកម្លាំងអន្តរាគមន៍ភ្លាមៗ បើសិនមានបញ្ហាអ្វីមួយកើតឡើង។



លោកអធិការក៏សំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរឱ្យបានក្លៀវក្លា និងពិសេសចូលរួមផ្ដល់ព័ត៌មានបន្ទាន់ មកកាន់នគរបាល ដែលនៅជិតបំផុត បើសង្ស័យថាមានករណីមិនស្រួលណាមួយកើតឡើង ដើម្បីកម្លាំងចេញអន្តរាគមន៍ និងសង្រ្គោះទាន់ពេលវេលា៕

0 Comments:
Post a Comment