Redemore
ការវាយប្រយុទ្ធគ្នា កាន់តែខ្លាំងក្លាឡើង នៅក្នុងខេត្ត Idlib នាភាគពាយព្យ នៃប្រទេសស៊ីរី ហើយក្រុមឧទ្ទាមបានបន្ដបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅតំបន់ជនបទ ភាគខាងលិច នៃខេត្ត Aleppo កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមស៊ើ
បអង្កេតសិទ្ធិមនុស្សស៊ីរី និងអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានស្ដីបន្ទោសទៅលើតួកគី ចំពោះការវាយប្រហារនោះ។ ការវាយប្រហារទៅលើឧទ្ធម្ភាគចក្រខាងលើ បានបណ្ដាលឲ្យអាកាសយានិក២នាក់ស្លាប់។

ប្រភពព័ត៌មានពីក្រុមឧទ្ទាម បានប្រាប់ភ្នាក់សារព័ត៌មានរ៉យទ័រថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ យន្ដហោះចម្បាំងរបស់រុស្ស៊ី បានកំណត់គោលដៅ វាយប្រហារទៅលើតំបន់ជាយក្រុង នាភាគខាងលិច ខេត្ដអេឡែបប៉ូ (Aleppo) ។ ប៉ុន្ដែយន្ដហោះចម្បាំងទាំងនោះ បានបកក្បាលត្រឡប់ទៅវិញ ក្រោយការបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់ស៊ីរី។

កងទ័ពតួកគី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ ចេញពីខេត្ត Idlib សំដៅទៅលើកងទ័ពស៊ីរី នៅជិតខេត្ត Aleppo ។ តួកគី បានគំរាមថា ខ្លួននឹងឆ្លើយតបសកម្មភាពយោធាយ៉ាងខ្លាំងក្លា ប្រឆាំងនឹងកងទ័ពស៊ីរី ប្រសិនបើពួកគេ នៅតែបន្ដវាយលុក ចូលតំបន់រឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាម។
ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាម គិតចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ រហូតមកទល់នឹងថ្ងៃទី១៤ ខែកុម្ភៈ បានបណ្ដាលឲ្យជនស៊ីវិល ជិត៨សែននាក់ រត់ភៀសខ្លួន ចោលផ្ទះសម្បែងរបស់ពួកគ។ ក្នុងចំណោមជនភៀសខ្លួនទាំង នោះ មាន៦០ភាគរយជាស្រ្ដី និងកុមារ។



សង្រ្គាមបានញាំញីប្រទេសស៊ីរី អស់រយៈពេលជាង៩ឆ្នាំមកនេះ បណ្ដាលឲ្យជនស៊ីវិលរាប់សែននាក់ស្លាប់ និងជាង៥លាននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប់ និងតួកគី។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះ មាន៣,៦លាននាក់ រស់នៅក្នុងជំរំជនភៀស ខ្លួន លើទឹកដីស៊ីរី៕ ប្រែសម្រួលដោយ Nuon
សេចក្តីប្រកាសព័ត៌មាន៖
អត្ថបទនេះ “ប្រភពពីTNAOT APP”។
0 Comments:
Post a Comment