-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានារបស់វត្តឧទុម្ពរ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

(កំពង់ឆ្នាំង)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ



ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា របស់វត្តឧទុម្ពរ ដែលស្ថិតនៅក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ពិសេសសប្បុរសជន ក្នុងនិងក្រៅប្រទេស ដែលបានចូលរួមចំណែក ក្នុងការកសាងសមិទ្ធផល ក្នុងទីអារាមនេះ។
លោកបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យវិស័យសាសនាមានភាពរីកចម្រើនឥតឈប់ឈរ ដោយឡែកបើនិយាយពីសមិទ្ធផលនានា ក្នុងទីអារាមក្នុងខេត្តកំពង់ឆ្នាំងនេះ ត្រូវបានកសាងឡើងជាបន្តបន្ទាប់គ្រប់ទីកន្លែង។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា វត្តនៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន២១៦វត្ត អាស្រម១៤ មានព្រះសង្ឃ២៦៧៥អង្គ អាចារ្យ៦៣១នាក់ ពុទ្ធសាសនិកបឋមសិក្សាមាន៦៦កន្លែង សាមណសិស្ស១១០៩អង្គ/នាក់ ពុទ្ធសាសនិកមធ្យមសិក្សាមាន១កន្លែង សាមណសិស្ស២៦២អង្គ/នាក់ និងពុទ្ធសាសនិកមធ្យមសិក្សា ទុតិយភូមិមាន១កន្លែង មានសាមណសិស្ស សិស្ស៥៣អង្គ/នាក់ វិហារចំនួន៥៨កន្លែង សាសនិកឥស្លាម ១០៥២៨១នាក់ និងមានវិហារកាតូលិកសម្រាប់គ្រឹះសាសនា ចំនួន ៣៧៧កន្លែង គ្រឹះសាសនិក មាន៣៧១០នាក់។
ដោយឡែកវត្ត ឧទុម្ពរមានផ្ទៃក្រឡាសរុបចំនួន ២៧៥៤១ម៉ែត្រការ៉េ ខាងកើតជាប់ផ្លូវលំ ខាងត្បូងជាប់ផ្ទះប្រជាពលរដ្ឋ និងខាងលិចជាប់ផ្លូវកៅស៊ូ មានប្រវែងប្រមាណ១២គីឡូម៉ែត្រ ហើយវត្តនេះចាប់ផ្តើមសាងសង់នៅឆ្នាំ១៩២២ ដោយព្រះចៅអធិការព្រះនាម អោម។
នៅក្នុងរបប ប៉ុល ពត វត្តឧទុម្ពរ និងសមិទ្ធិផលនានា ត្រូវបានគេកម្ទេចចោលទាំងអស់គ្មានសល់ តែបច្ចុប្បន្នពុទ្ធបរិស័ទជិតឆ្ងាយរួមនឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តួចផ្តើមកសាងវត្ត និងសមិទ្ធិផលនានាឡើងវិញ ដើម្បីទុកជាទីគោរពប្រតិបត្តិ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនោះរួមមាន ព្រះវិហារ កុដិ៣ខ្នង ឧបដ្ឋានសាលា ក្លោងទ្ធារបងវត្ត បង្គន់អនាម័យ និងបន្ទប់ទឹក កសាងបង្គោលភ្លើង ដងទង់ ជួសជុលថ្នាំលាបព្រះវិហារ កញ្ចុះចំនួន២ រៀបការ៉ូក្នុង និងខាងព្រះវិហារ ថ្មនិមិត្តសីមា និងស្នែងកាំបិតអំបោះហូល អស់ថវិកា២៨៨,៩៩១០ ដុល្លារអាមេរិក។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វត្តឧទុម្ពរ ក្នុងសម័យប៉ុលពត ត្រូវបានរងការបំផ្លិចបំផ្លាញគ្មានសល់ ដូចវត្តដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ នៅក្រោយឆ្នាំ១៩៧៩ នៅសល់តែព្រះពុទ្ធរូបបដិមាមួយព្រះអង្គ និងចេតិយបុរាណមួយប៉ុណ្ណោះ។ លុះពេលថ្មីៗកន្លងមកនេះ បានចាប់ផ្ដើមកសាងឡើងវិញ ហើយក៏មានការរីកចម្រើននូវសមិទ្ធ ផលនានាក្នុងទីអារាមវត្តនេះជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ។
ការរីកចម្រើនទាំងនេះ គឺផ្ដើមចេញពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូរណ៌ សមិទ្ធផលក្នុងទីអារាមវត្ត ឧទុម្ពរនេះមានការរីកចម្រើនជាបន្តបន្ទាប់ ពិសេសព្រះវិហារដែលត្រូវធ្វើពិធីបញ្ចុះខណ្ឌសីមា នាពេលនេះ គឺក្រោមជំនួយឧបត្ថម្ភ គាំទ្រទាំងស្មារតីសម្ភារៈថវិការបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលបរិច្ចាគធនធាន ថវិកាពីសប្បុរសជន ក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានកសាងរួចរាល់ ជាស្ថាពរនៅដើមឆ្នាំ២០២០ ដោយចំណាយថវិកាអស់ចំនួន ២៨,៩៩១០ដុល្លារអាមេរិក៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436