សម្រាប់ដើមឆ្នាំ ២០២០ នេះ តារាចម្រៀង និង ម៉ូដែលរូបរាងតូចច្រឡឹង អ៊ឹង និមល បានចេញទៅសំដែងនៅប្រទេសអូស្រ្តាលីជាថ្មីម្តងទៀត ។ អ៊ឹង និមល បានបង្ហាញនូវអារម្មណ៍រំភើប ដោយបានចេញ ទៅសំដែងនៅប្រទេសមួយនេះ ។ នាងរំពឹងថា ការចេញទៅសំដែងលើកនេះនឹងទទួលបានជោគជ័យ ដូចរាល់លើក ។
មិនមែនជារឿងលំបាកទេ សម្រាប់ស្រីស្អាត អ៊ឹង និមល ក្នុងការចេញទៅសំដែងនៅបរទេស ជាពិសេស ប្រទេសអូស្ត្រាលីតែម្តង ។ យ៉ាងណាមិញ ពេលនេះដែរ នាង និង លោក ហេង នរៈកក្កដា បានបណ្តើរគ្នាចេញ ទៅកើបប្រាក់ដុំនៅប្រទេសមួយនេះ ។ សម្រាប់ការចេញទៅសំដែងលើកនេះ អ៊ឹង និមល បានត្រៀមនូវសម្លៀកបំពាក់បែបប្រពៃណីខ្មែររួមទាំងបទចម្រៀងពីដើមៗជាច្រើនបទសម្រាប់ការសំដែងលើកនេះ ។ ទើបចាប់ផ្តើមសំដែងក៏ពិតមែន តែមានការលើកឡើងពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅទីនោះថា សម្រាប់ការចេញសំដែង របស់ អ៊ឹង និមល ក៏ទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរជាច្រើន ។

មានបុរសៗដែលរស់នៅទីនោះមិនតិចទេ ដែលលង់ស្នេហ៍ស្រីស្អាតរូបរាងតូចស្រឡូននេះ ។ តែយ៉ាងណា មានការបង្ហើបថា អ៊ឹង និមល មានទំនាក់ទំនងពិសេសជាមួយប្អូនប្រុសអ្នកនាង ចន ច័ន្ទលក្ខិណា រួចទៅហើយ គ្រាន់តែពួកគេមិនទាន់ចង់បង្ហាញឱ្យឃើញជាសាធារណៈ តែប៉ុណ្ណោះ ៕

សេចក្តីប្រកាសបដិសេធ៖
អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងTNAOT APP វាមិនមែនជាគំណិតឬគោលការណ៍របស់ chorn tv online ទេ ប្រសិនបើមានបញ្ហារំលោភបំពាន សូមទាក់ទងយើងនឹងលុបចោល។
0 Comments:
Post a Comment