-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ក្រុមចោរលួចកាច់ ក ម៉ូតូ ០៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

ចំនួនអ្នកទស្សនា: Views




 ភ្នំពេញ ៖ មុខសញ្ញាក្រុមចោរកាច់ ក ម៉ូតូ ០៤នាក់ ដែលធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី រំលងអធ្រាត្រ នៅចំណុច ផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៩:៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាជនរងគ្រោះ ដែលត្រូវបានក្រុមចោរ ខាងលើ កាច់ ក យកម៉ូតូបាត់។

១/ ឈ្មោះ ឆាយ រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ ,២/ ឈ្មោះ សេន សាគី ហៅពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ អ៊ី ណាវី ភេទប្រុស អាយុ ២៣ឆ្នាំ ,៤/ ឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ខាងលើ ពិតប្រាកដមែន ហើយពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃរយៈពេលមួយឆ្នាំមកហើយ ក្រោយពេលប្រើប្រាស់គ្រឿងញៀនហើយ ពួកគេ តែងតែឆ្លៀតឳកាសចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ,ទូរស័ព្ទដៃ និងសម្ភារៈមានតម្លៃ ដែលម្ចាស់ទុកក្រោមផ្ទះ ឬក្នុងបន្ទប់ បានសម្រេចជាច្រើនលើកមកហើយដែរ ។

ទើបនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យទាំង ០៤នាក់ ខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើការសួរនាំរួច៕






0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436