-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ឃាត់ជនសង្ស័យ ២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចំនួនអ្នកទស្សនា: Views

កំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញស្រុកកងមាស ដឹកនាំដោយ លោកវរសេនីយ៍ទោ ជីវ សេង រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន ជនសង្ស័យបានចំនួន ០២នាក់ ។





ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគបាលជាតិ ទើបនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៨និង០០នាទី ចំនុច ភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុក កងមាស ខេត្ត កំពង់ចាម ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យរួមមាន ៖
១-ឈ្មោះ ធី សាន ភេទប្រុស ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្ត កំពង់ចាម ។
២-ឈ្មោះ សន សុខលីម ភេទប្រុស សញ្ជាតិ ខ្មែរ អាយុ ១៧ឆ្នាំ នៅភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុក កងមាស ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន០៣កញ្ចប់ ទូរស័ព្ទដៃ០ ១គ្រឿង ។
បច្ចុប្បន្ន បានកសាងសំណុំរឿងចាត់ការតាមច្បាប់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436