-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

BREAKING NEWS: ក្រសួងសុខាភិបាលកម្ពុជា នៅតែទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ករណីរកឃើញស្ត្រីអាមេរិកម្នាក់ មានជំងឺ COVID-19 ក្រោយចាកចេញពីកម្ពុជា

ចំនួនអ្នកទស្សនា: Views

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ខ្លួនបានធ្វើសំណើទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជារួចហើយ។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងតែសកម្មក្នុងការស្រាវជ្រាវ រុករកករណីសង្ស័យបុគ្គលដែលមានវីរុស COVID-19 ក្នុងចំណោមអ្នកទេសចរណ៍ដែលនឹងត្រូវបន្ត ដំណើរតាមជើងយន្តហោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយអនុវត្តន៍យ៉ាងហ្មត់ចត់តាមស្តង់ដារប្រតិបត្តិ និងនិយ័តកម្មសុខាភាពអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក មានដូចជាការវាយតម្លៃហានិភ័យ ការត្រួតពិនិត្យកំដៅ ការធ្វើតេស្តអ្នកសង្ស័យ និងការអប់រំសុខភាព ព្រមទាំងបន្តពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក (USDCD) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ជាបន្តទៀតនូវវិធានការក៏ដូចជាទិដ្ឋភាពបច្ចេកទេសពាក់ព័ន្ធនឹងករណីខាងលើនេះ ដើម្បីទប់ស្កាត់នូវការចម្លងវីរុសកូរ៉ូណាថ្មី នៅកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការពិនិត្យនោះមិនត្រូវបានរកឃើញមេរោគ Covid-19 នៅលើស្វាមីរបស់គាត់ទេ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436