-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ក្រុមហ៊ុននាវា Westerdam ទាមទារឱ្យម៉ាឡេស៊ី ពិនិត្យឡើងវិញចំពោះករណីរកឃើញ វីរុសកូរ៉ូណាថ្មី លើខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលចេញពីកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យឡើងវិញម្តងទៀត ចំពោះករណីរកឃើញវីរុសកូរ៉ូណាថ្មី លើខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលជាអ្នកដំណើរជាមួយខ្លួនពេលហោះចេញពីកម្ពុជា។

ការប្រកាសទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ីពិនិត្យឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ។
បើតាម Holland American Line ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ស្រ្តីចំណាស់ដែលអាជ្ញាធរម៉ាឡេស៊ីរកឃើញថាមានករណីវិជ្ជមាន វីរុសកូរ៉ូណាថ្មី (Covid-19) នេះ មិនមានបញ្ហាសុខភាពអ្វីទាំងអស់ មុនពេលចាកចេញពីនាវារបស់ខ្លួន។ ក្រុមហ៊ុនអះអាងថា ពួកគេកំពុងធ្វើការជាមួយអាជ្ញាធរម៉ាឡេស៊ី កម្ពុជា អង្គការ CDC របស់សហរដ្ឋអាមេរិក លើករណីនេះ។
យើងនឹងបន្តកិច្ចការនៅកម្ពុជាទៅតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក ហើមកទល់ពេលនេះ យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី (Covid-19) លើប្រជាជនកម្ពុជា ឬជនជាតិណាមួយនៅកម្ពុជានៅឡើយទេ លើកលែងតែមួយករណីគត់ដែលកើតមានលើជនជាតិចិននៅខេត្តព្រះសីហនុ ហើដែលគាត់បានជាសះស្បើយ និងបានវិលត្រឡប់ទៅប្រទេសកំណើត គាត់វិញតាំងពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានចេញសេចក្តីប្រកាសផ្លូវការមួយផងដែរ ដោយស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន ឲ្យមានភាពសុក្រឹតឡើងវិញ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ US CDC របស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។ កម្ពុជាក៏បានពិនិត្យសំណាកបំពង់ក អ្នកដំណើរជាង២០នាក់ ដែលមានបញ្ហាសុខភាពផងដែរ ប៉ុន្តែលទ្ធផល មិនមេរោគកូរ៉ូណាទេ។
រយៈពេលពេញមួយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ ភ្ញៀវទេសចរសរុប ៨២៧នាក់ បានបន្ដចាកចេញពីនាវា Westerdam មកព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ រួចឆ្ពោះមកកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញរៀងៗខ្លួន។ ខណៈដែល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានភ្ញៀវទេសចរសរុបជាង៤០០នាក់ ចាកចេញពីកប៉ាល់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436