-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

សូមពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ចាប់ពីថ្ងៃទី៤-៦ ខែមីនា

ចំនួនអ្នកទស្សនា: Views


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹង ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កម្រិតសម្ពាធទាបនៅលើផ្ទៃដី គ្របដណ្តប់លើភាគពាយ័ព្យ ដោយស្ថានភាពបែបនេះ នឹងធ្វើឲ្យនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ។


តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨ អង្សាសេ ហើយចាប់ពីថ្ងៃទី៤-៦ ខែមីនា បណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅមធ្យម។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤-៣៦អង្សាសេ ហើយផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្សោយ។

សមត្ថកិច្ចធ្វើវេទិការសាធារណៈ នៅស្រុកកញ្ជ្រៀច

ចំនួនអ្នកទស្សនា: Views

ព្រៃវែង៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចវត្តគោកថ្ងាន់ ភូមិល្ហើយ ឃុំព្រាល ស្រុកកញ្ជ្រៀចបានធ្វើវេទិការសាធារណៈ

ផ្សព្វផ្សាយក្រោម ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ សីឡា តំណាងលោកឧត្តមសេនីយ៍ត្រី ឡុង ស៊ីថា ស្នងការរងផែនការងារ អន្តោប្រវេសន៍ និងលោកវរសេនីយ៍ឯក សៅ ចាន់ថា អធិការនគរបាលស្រុកកញ្ជ្រៀច និងសហការី។ មានការអញ្ជើញចូលរួម ពីសំណាក់ ក្រុមប្រឹក្សាឃុំ.មេឃុំ.គណៈបញ្ជាការឯកភាពឃុំ.ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១៧៨នាក់ ស្រី៦៥នាក់។ មានមតិ សំណេះសំណាលបើកវេទិការផ្សព្វផ្សាយ គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពទាំង៩ចំណុចដោយផ្ដោតសំខាន់ទៅលើ៥ចំណុច ដូចខាងក្រោម៖ -គ្រឿងញៀន ច្បាប់គ្រឿងញៀន -គ្រោះថ្នាក់ចរាចរ ច្បាប់ចរាចរផ្លូវគោក-ល្បែងស៊ីសង-ក្មេងទំនើង-បង្ការអគ្គិភ័យ។ ក្នុងនោះប្រជាពលរដ្ឋឈ្មោះ ឆែម គឿន ភេទប្រុស ភូមិត្រពាំងក្រាញ់ បានលើកឡើងបញ្ហាឡានបើកដឹកដីហុយប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋ និងស្នើរសុំ រទេះរុញ ( ពិកា) ១គ្រឿង លោកស្រី មឿន ហ៊ាត ភេទស្រី ភូមិត្រពាំងសេះ ស្នើឲ្យជួយសុំភ្លើងតចូលភូមិត្រពាំងសេះ.លោកស្រី ឆាន ឡៃហ៊ាង ភេទស្រី ភូមិគោករកា សុំ0ពិកា) ១គ្រឿង សំរាប់ធ្វើដំណើរ.លោក ប៊ិន សុម៉ាឡែន ភេទប្រុស ភូមិល្ហើយ បានលើកឡើងបញ្ហាភ្លើងខ្សោយ ជាពិសេសនៅពេលយប់។ បញ្ហាប្រឈមទាំងអស់ ត្រូវបានគណៈធិបតី ព្រមទាំងវាគ្មិន បកស្រាយ និងឆ្លើយតបជូនគាត់ ដែលគាត់អាចទទួលយកបាន គ្រប់ៗគ្នា ផងដែរ ពិធីនេះត្រូវ បានបញ្ចប់ នៅវេលាម៉ោង១០និង០០នាទីព្រឹក ខែឆ្នាំឆ្នាំដដែលប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ៕


សហរដ្ឋអាមេរិកធ្វើការរឹតបន្តឹងកាន់តែខ្លាំង លើអ្នកដំណើរមកពីបណ្តាប្រទេស កំពុងផ្ទុះការឆ្លង COVID-19 ខ្លាំងជាងគេ

ចំនួនអ្នកទស្សនា: Views

ថ្លែងនៅក្នុងសន្និសីតសារព័ត៌មានមួយកាលពីថ្ងៃចន្ទម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសេតវិមានដើម្បីផ្តល់់ព័ត៌មានថ្មីៗ ស្តីពីការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការផ្ទុះឡើងនៃ COVID-19 លោក Pence បានគូសបញ្ជាក់ថា នីតិវិធីពិនិត្យមើលសុខភាពលើអ្នកដំណើរខាងលើ ត្រូវបានដាក់ចេញឲ្យអនុវត្ត តាំងពីបីម៉ោងមុនមកម៉្លេះ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសអ៊ីតាលីដែលជាប្រទេសមួយ កំពុងតែត្រូវបានញ៉ាំញីដោយសារជំងឺដ៏កាចសាហាវដែរនោះ ក៏នឹងត្រូវអនុវត្តវិធានការនេះដែរ
នៅរយៈពេល ១២ ម៉ោងទៀត។
ជាការកត់សម្គាល់ ការចាត់វិធានការបង្ការទុកជាមុនបែបនេះ ទៅលើកូរ៉េខាងត្បូងដែលជាប្រទេសសម្ព័នមិត្តរបស់ខ្លួន កើតឡើងក្រោយពីប្រទេសអាស៊ីបូព៌ាមួយនេះ ត្រូវបានគេរាយការណ៍ថា អ្នកកើតជំងឺ COVID-19 បានកើនដល់ ៤,៨១២នាក់ ខណៈអ្នកស្លាប់បានកើនដល់ ២៨នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។
គួរជម្រាបថា សហរដ្ឋអាមេរិកកំពុងតែចាត់វិធានការឆ្លើយតបនឹងជំងឺ COVID-19 យ៉ាងស្វិតស្វាញ ខណៈចំនួនមនុស្សស្លាប់ និងឆ្លងកំពុងកើនឡើងជាលំដាប់៕

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436