-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

សមត្ថកិច្ចធ្វើវេទិការសាធារណៈ នៅស្រុកកញ្ជ្រៀច

ចំនួនអ្នកទស្សនា: Views

ព្រៃវែង៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចវត្តគោកថ្ងាន់ ភូមិល្ហើយ ឃុំព្រាល ស្រុកកញ្ជ្រៀចបានធ្វើវេទិការសាធារណៈ


ផ្សព្វផ្សាយក្រោម ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ សីឡា តំណាងលោកឧត្តមសេនីយ៍ត្រី ឡុង ស៊ីថា ស្នងការរងផែនការងារ អន្តោប្រវេសន៍ និងលោកវរសេនីយ៍ឯក សៅ ចាន់ថា អធិការនគរបាលស្រុកកញ្ជ្រៀច និងសហការី។ មានការអញ្ជើញចូលរួម ពីសំណាក់ ក្រុមប្រឹក្សាឃុំ.មេឃុំ.គណៈបញ្ជាការឯកភាពឃុំ.ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១៧៨នាក់ ស្រី៦៥នាក់។ មានមតិ សំណេះសំណាលបើកវេទិការផ្សព្វផ្សាយ គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពទាំង៩ចំណុចដោយផ្ដោតសំខាន់ទៅលើ៥ចំណុច ដូចខាងក្រោម៖ -គ្រឿងញៀន ច្បាប់គ្រឿងញៀន -គ្រោះថ្នាក់ចរាចរ ច្បាប់ចរាចរផ្លូវគោក-ល្បែងស៊ីសង-ក្មេងទំនើង-បង្ការអគ្គិភ័យ។ ក្នុងនោះប្រជាពលរដ្ឋឈ្មោះ ឆែម គឿន ភេទប្រុស ភូមិត្រពាំងក្រាញ់ បានលើកឡើងបញ្ហាឡានបើកដឹកដីហុយប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋ និងស្នើរសុំ រទេះរុញ ( ពិកា) ១គ្រឿង លោកស្រី មឿន ហ៊ាត ភេទស្រី ភូមិត្រពាំងសេះ ស្នើឲ្យជួយសុំភ្លើងតចូលភូមិត្រពាំងសេះ.លោកស្រី ឆាន ឡៃហ៊ាង ភេទស្រី ភូមិគោករកា សុំ0ពិកា) ១គ្រឿង សំរាប់ធ្វើដំណើរ.លោក ប៊ិន សុម៉ាឡែន ភេទប្រុស ភូមិល្ហើយ បានលើកឡើងបញ្ហាភ្លើងខ្សោយ ជាពិសេសនៅពេលយប់។ បញ្ហាប្រឈមទាំងអស់ ត្រូវបានគណៈធិបតី ព្រមទាំងវាគ្មិន បកស្រាយ និងឆ្លើយតបជូនគាត់ ដែលគាត់អាចទទួលយកបាន គ្រប់ៗគ្នា ផងដែរ ពិធីនេះត្រូវ បានបញ្ចប់ នៅវេលាម៉ោង១០និង០០នាទីព្រឹក ខែឆ្នាំឆ្នាំដដែលប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436