-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

កងទ័ពជើងទឹកនិងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នាយ៉ាងគគ្រឹកគគ្រេងនៅក្នុងដែនសមុទ្រភាគខាងលិច

ចំនួនអ្នកទស្សនា: Views

កងទ័ពជើងទឹកនិងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នាយ៉ាងគគ្រឹកគគ្រេងនៅក្នុងដែនសមុទ្រភាគខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកដើម្បីបង្អួតអានុភាពនៃកម្លាំងសាមគ្គីខាងវិស័យយោធារវាងប្រទេសទាំង៣អោយប្រទេស ប្រទេសកូរ៉េខាងជើងបានឃើញនិងខ្លាំងរអារ ។ តែផ្ទុយទៅវិញ កូរ៉េខាងជើងមិនបានខ្លាចរអារឫកោតញញើតចំពោះការរួមកម្លាំងគ្នារវាងប្រទេសទាំង៣នោះទេ ដោយកូរ៉េខាងជើងថែមទាំងគម្រាមបាញ់កំទេចនាវាចម្បាំងរបស់ ក្រុមប្រទេសទាំង៣ និងចង់បាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំង Carl Vinson របស់អាមេរិក ថែមទៀតផង ។ នៅថ្ងៃចន្ទទី២៤ខែមេសាឆ្នាំ២០១៧នេះ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េបានកើនឡើង យ៉ាងខ្លាំង ដោយភាគីជម្លោះគឺអាមេរិកនិងកូរ៉េខាងជើង នៅតែបន្តគម្រាមបាញ់ប្រហារគ្នាទៅវិ ញទៅមកឥតឈប់ឈរ ។ សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យទី២៣ខែមេសាដដែលនេះប្រទេសកូរ៉េខាងត្បូងបាន បង្កើនកម្រិតគ្រាអាសន្នខាងសន្តិសុខយ៉ាងខ្លាំង ខណៈដែលប្រទេសចិនដែលជាប្រទេសជិត ខាងកូរ៉េខាងជើង បានប្រមូលផ្តុំកងកម្លាំងយោធានៅតាមព្រំដែនជាប់ជាមួយកូរ៉េខាងជើងនិង បានចល័តកងទ័ពខុសប្រក្រតី ។ចំណែកប្រទេសរុស្ស៊ី ដែលជាប្រទេសជិតខាងកូរ៉េខាងជើងនិងជាប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងជើងដែរនោះ ក៏បានបញ្ជូនគ្រឿងយុទ្ធោបករណ៏និងកងកម្លាំងយោធារបស់ខ្លួនទៅកាន់ តំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើងដែរ ។ បន្ទាប់ពីបានស្ងប់ស្ងាត់បន្តិចបានពីរបីថ្ងៃ ស្ថានភាពក្នុងឧបទ្វីកូរ៉េ ហាក់កំពុងចាប់ប៉ោងតឹងជាថ្មីក្នុងខណៈដែលអាមេរិកបានប្រកាសថា កងនាវាផ្ទុកយន្តហោះនិងនាវាចម្បាំង Carl Vinson នឹងទៅដល់ឧបទ្វីបកូរ៉េ នៅក្នុងពេលឆាប់ៗយោធាចិនមានសកម្មភាពខុសប្រក្រតី ឯកូរ៉េខាងត្បូងវិញបានប្រកាសពង្រឹងកំរិតស្ថានភាពអាសន្នជាថ្មីបន្ថែមទៀតដើម្បីជាកិច្ចការពារ។ព្រោះនៅសប្តាហ៍ក្រោយនេះ បងប្អូនជាគូសត្រូវខាងជើងត្រូវប្រារព្វពីធីបុណ្យដ៏សំខាន់មួយទៀត។ ដូច្នេះវាពិតជាឱកាសថ្មីមួយទៀត សម្រាប់របបព្យុងយ៉ាង បញ្ចេញសាច់ដុំពោលគឺនឹងអាចមានការសាកល្បងមីស៊ីលឬការបាញ់នុយក្លេអ៊ែរជាលើកទី៦ផង។ នៅថ្ងៃអង្គារទី២៥ខែមេសាស្អែកនេះ ព្យុងយ៉ាងត្រូវប្រារព្វខួប៨៥ឆ្នាំនៃការបង្កើត “កងទ័ពប្រជាមានិត”។ ក្នុងឱកាសបែបនេះ កូរ៉េខាងជើងតែងតែយកលេសអបអរថ្ងៃបុណ្យ ដើម្បីបង្ហាញអំពីសមត្ថភាពយោធានិងនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការបាញ់សាកល្បងមីស៊ីលឬបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទី៦។ ប៉ុន្តែអាចមានហេតុផលសំខាន់មួយទៀតដែលមកពង្រឹងសម្មតិកម្មរបស់កូរ៉េខាងត្បូងឱ្យពង្រឹងកំរិតអាសន្នគឺសហរដ្ឋអាមេរិកសង្កេតឃើញមានសកម្មភាពមិនប្រក្រតីរបស់កងទ័ពទម្លាក់គ្រាប់បែកចិន។ មានសកម្មភាពប្លែកយ៉ាងដូច្នេះមានន័យថាទាហានចិនក៏កំពុងស្ថិតក្នុងស្ថានភាពត្រៀមអាសន្នដែរ ? តើជាត្រៀមអាសន្នអ្វីទៅ ? នៅក្នុងសន្និសីទកាសែត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានលើកឡើងថា ទាហានចិនមានសកម្មភាពប្លែកខ្លាំខុសពីទម្លាប់មែនទែន នារយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។លោកត្រាំជឿជាក់ក្នុងចិត្តថា ប្រធានាធិបតីចិន ស៊ីជីនពីងទំនងជាកំពុងសាកល្បងដាក់គំនាបលើសម្ព័ន្ធមិត្តជិតខាងកូរ៉េខាងជើង។ប៉ុន្តែគ្មានអ្នកទទួលខុសត្រូវយោធាអាមេរិកណាម្នាក់និយាយអំពីបញ្ហានេះ ឬខ្វល់ខ្វាយឬដឹងអំពីមូលហេតុច្បាស់លល់ទាក់ទងនឹងការធ្វើសកម្មភាពខ្លាំងប្លែករបស់ទាហានចិនឡើយ។ ប្រឈមមុខនឹងស្ថានការណ៍បែបនេះរដ្ឋមន្ត្រីការពារជាតិចិនមិនអាចបិទមាត់នៅស្ងៀមបានឡើយ។ក្រសួងការពារជាតិបានចេញមុខបដិសេធថាគ្មានការត្រៀមអាសន្នអ្វីមួយឡើយ! ការប្រមូលផ្តុំកម្លាំងនៅតាមព្រំដែនជាប់កូរ៉េខាងជើង គឺជាការត្រៀមរៀបចំនិងហាត់សមធម្មតាតែប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ជាថ្មីថាប្រមុខដឹកនាំស៊ីជីនពីងបានជួបពិភាក្សាស៊ីជម្រៅស្តីពីបញ្ហាកូរ៉េខាងជើងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំរួចហើយ កាលនៅផ្លរីដា។ការពិភាក្សាជាន់ខ្ពស់ដែលជំរុញឱ្យអាមេរិកបានយល់ច្បាស់ អំពីជំហរចិន និងការខិតខំប្រឹងប្រែងរបស់ចិន។ សារព័ត៌មានផ្លូវការចិន ជាភាសាអង់គ្លេសងចិនបានសរសេរថាមានចំណុចសង្ឃឹមទៅបញ្ចុះបញ្ចូលព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរដោយមិនប្រើកម្លាំងយោធាបាន។ លោក ដូណាល់ ត្រាំដែលមានទម្លាប់ប្រើសំដីខ្លាំងៗបានព្រមព្រៀងត្រៀមដោះស្រាយតាមផ្លូវសន្តិវិធីដែរហើយ។ចិនក៏បានសម្តែងការរីករាយនិងឆន្ទៈចង់ធ្វើការជាមួយអាមេរិកដោះស្រាយវិបត្តិកូរ៉េខាងជើងហើយ។នេះបើតាមបទវិចារណកថារបស់កាសែត។ប៉ុន្តែបើប្រសាសន៍របស់លោកអនុប្រធានាធិបតីអាមេរិកនាពេលកំពុងបំពេញទស្សនកិច្ចមួយជុំនៅអាស៊ី លោកនៅតែប្រើពាក្យដដែលថា ដំណាក់កាលអធនជាយុទ្ធសាស្ត្ររបស់អាមេរិកបានកន្លងផុតហើយ។ ពលរដ្ឋរុស្ស៊ីនៅតំបន់ភាគខាងកើតបំផុតនៃប្រទេស បានឃើញក្បួនរថយន្តដឹកសម្ភារៈយោធាសំដៅទៅកាន់ព្រំប្រទល់កូរ៉េខាងជើង។ប៉ុន្តែអ្នកនាំពាក្យវិមានក្រេមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។មានន័យថារុស្ស៊ីក៏ទំនងជាកំពុងត្រៀមស្ថានការណ៍ដែរ !ព្រោះរុស្ស៊ីជាប្រទេសមានព្រំដែនជាប់កូរ៉េខាងជើង។រុស្ស៊ីត្រូវតែប្រុងប្រយ័ត្ន ជាប់ជានិច្ច។ ឧបទ្វីបធ្លាក់ក្នុងភាពតានតឹងស្រាប់ទៅហើយ !សមយុទ្ធប្រចាំឆ្នាំរវាង អាមេរិកនិងកូរ៉េខាងត្បូងនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៨មេសា ! សម្រាប់កូរ៉េខាងជើងសមយុទ្ធនេះជាការរៀបចំសកម្មភាពឈ្លានពាន។កន្លងមកគេក៏ធ្លាប់ឃើញព្យុងយ៉ាងបានបញ្ចេញសកម្មភាពផ្គើនតបវិញខ្លះៗដែរ។ការគំរាមកំហែងរបស់កូរ៉េខាងជើងត្រៀមបាញ់នុយក្លេអ៊ែរជាលើកទី៦នៅតែមានកំរិតខ្ពស់។ តែលើកនេះកងនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងនុយក្លេអ៊ែរអាមេរិកកំពុងរំកិលមកកាន់តែកៀកឧបទ្វីបកូរ៉េហើយ។បើតាមសេចក្តីប្រកាសរបស់អនុប្រធានាធិបតីអាមេរិក ពីប្រទេសអូស្ត្រាលីតែប៉ុន្មានថ្ងៃទៀតទេ កងនាវាចម្បាំងអាមេរិក នឹងទៅដល់សមុទ្ទជប៉ុន។មិនមែននៅឆ្ងាយដូចថ្ងៃដែលកូរ៉េខាងជើងបាញ់មីស៊ីលបរាជ័យឡើយកាលពីថ្ងៃទី ១៦មេសាទេ។ដូច្នេះចង់មិនចង់ ដោយផ្លូវការនិងដោយចំហ ឬដោយស្ងាត់ៗប្រទេសជិតខាងជាប់កូរ៉េខាងជើងត្រូវតែព្រួយបារម្ភនិងត្រៀមសា្ថនការណ៍ ! ការពារប្រសើរជាងព្យាបាល៕ 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436