-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់

ចំនួនអ្នកទស្សនា: Views

​ភ្នំពេញ ៖ នៅ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ កម្លាំង​ជំនាញ​របស់​ការិយាល័យ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​កម្លាំង​វរ​ការពារ​ព្រំដែន​លេខ ៩០៥ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន ០៥ នាក់ ដែល​ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​កាំបិតប៉័ងតោ ,​ខ្សែក្រវ៉ាត់ និង​មួកសុវត្ថិភាព កាប់ និង​វាយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ជា​ទម្ងន់​) ចំណុច​ម្តុំ​មុខ​ផ្សារ​អ៊ី​ឌិន​ហ្គា​ឌិន ផ្លូវ​អ៊ែរ​៦ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង ២១ និង ៣០ នាទី តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ១៣៨ អយគ ចុះ​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ ចេញ​ដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព បញ្ជូនមក​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាម​នីតិវិធី ។​
​វត្ថុតាង​ចាប់យក​មាន​-​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស សេរី​ឆ្នាំ​២០១៩ លេខ​តួ លេខ​ម៉ាស៊ីន ៣១៨៧៥៩០​ពាក់​ស្លាក​លេខ ភ្នំពេញ 1HT9788, -​ទូរ​សព្ទ័​ដៃ​ម៉ាក IPHONE X ពណ៌ស , -​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ យ​៤៩៩៦​ភព​១ , -​ទូរ​សព្ទ័​ដៃ​ម៉ាក OPPO ពណ៌ស ។
​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436