-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

លោកជំទាវ ម៉ែន នារីសោភ័គ និងសមាជិកសាខាកាកបាទក្រហមខេត្តកំពត រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ២៥៣គ្រួសារ

ចំនួនអ្នកទស្សនា: Views



(កំពត) ៖ ថ្ងៃ សៅរ៍ ០២កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ដឹកនាំ ដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាវ ប្រធានគណៈម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកលោកជំទាវ ថុង ធារី ជឹងផល្លា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ២៥៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីពេលកន្លងមក ក្នុងនោះរលំទាំងស្រុង ១៩ខ្នង,ប៉ើងដំបូលធ្ងន់ធ្ងរ១៧៨ខ្នង និងប៉ើងដំបូលស្រាល ៥៦ខ្នង ក្នុងស្រុកឈូក ដងទង់ និង ស្រុកបន្ទាយមាស ខេត្តកំពត។

នាឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ, ៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ, ៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ, ៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ និងករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ។
អំណោយផ្តល់ជូនរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ ឃីតមួយកញ្ចប់,កៅស៊ូ០១ ផ្តល់ជូនតែគ្រួសាររលំទាំងទាំងស្រុង និងប៉ះពាល់ធ្ងន់ធ្ងរ និងថវិកាមួយចំនួនផងដែរ។
លោកជំទាវអគ្គលេខាធិការរងទី១ ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអម និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការខេត្ត បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារដែលមានជីវភាពខ្វះខាត និងចាស់ជរាអត់ទីពឹងចំនួន ០២គ្រួសារ (១).លោកយាយ កែវ ផុន អាយុ ៧៨ឆ្នាំ សមាជិកក្នុងបន្ទុក ៤នាក់ស្រី ២ នាក់ នៅភូមិស្រែថ្លុក និង (២). លោកយាយ ង៉ែត ពេន អាយុ ៨៨ឆ្នាំ នៅម្នាក់ឯង ភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត៕ ដោយ៖ មន្ទីរព័ត៌ខេត្តកំពត

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436