-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ស្វែងយល់៖ ឈុតអវកាសទាំងឡាយដែលទីភ្នាក់ងារអវកាសអាមេរិក NASA ធ្លាប់ប្រើ, កំពុងប្រើ ហើយនឹងប្រើនាពេលអនាគត

ចំនួនអ្នកទស្សនា: Views

* ឈុត Mercury (១៩៦១-១៩៦៣)
គម្រោង Project Mercury គឺជាពេលដែលពលរដ្ឋអាមេរិកដំបូងគេ បានធ្វើដំណើរឡើងទៅដល់គន្លងអវកាសក្បែរផែនដីយើង។ ឈុតនេះត្រូវបាន NASA កែច្នៃបន្ថែមចេញពី ឈុតដែលអាកាសយានិករបស់កងទ័ពជើងទឹកអាមេរិក ស្លៀកពេលបើកយន្តហោះ ក្នុងបេសកកម្ម ដែលតម្រូវឲ្យស្ថិតនៅរយៈកម្ពស់ខ្ពស់ខ្លាំង។ អវកាសយានិកអាមេរិក៦នាក់ធ្លាប់ស្លៀកឈុតនេះឡើងទីអវកាស មុនពេល NASA សម្រេចបញ្ឈប់ការប្រើប្រាស់វា។
* ឈុត Gemini (១៩៦៥-១៩៦៦)
គម្រោង Project Gemini គឺជាកម្មវិធីអវកាសទីពីររបស់អង្គការ NASA។ ឈុត Gemini ត្រូវបានរចនាឡើងដោយក្រុមហ៊ុនឈ្មោះ David Clark ជាមួយគោលដៅឲ្យវាងាយស្រួលក្នុងការធ្វើចលនា ហើយមានផាសុខភាពជាងមុនសម្រាប់អវកាសយានិក។ ទោះ ជាបែបនេះក្តី វាមានទម្ងន់ចន្លោះខ្ទង់៧គីឡូក្រាម។
* ឈុត Gemini G4C (១៩៦៥-១៩៦៦)
ឈុតអវកាស Gemini ប្រភេទ G4C ត្រូវបានរចនាឡើង ដើម្បីឲ្យអវកាសយានិកអាចចាកចេញពីយានបាន ហើយបណ្តែតខ្លួន ក្នុងទីអវកាស។ ឈុតប្រភេទ G4C អាចមានទម្ងន់រហូតដល់១៧គីឡូក្រាម។ ឈុតអវកាសដែលគេប្រើក្នុងយានអវកាស គឺជាការ ការពារក្នុងករណីដែលមានការលេចធ្លាយសម្ពាធក្នុងយានអវកាស ខណៈឈុតដូច Gemini G4C នេះ គឺសម្រាប់ការពារអវកាស យានិក នៅក្នុងលំហអវកាសផ្ទាល់តែម្តង។
* ឈុត Apollo (១៩៦៧-១៩៧៥)
អំឡុងបេសកកម្មនេះ NASA បានអភិវឌ្ឍឈុតអវកាសថ្មីផ្សេងទៀត ដែលផ្តល់ការការពារជាពិសេស សម្រាប់អវកាសយានិក ពីបរិស្ថាននៅលើផ្ទៃព្រះច័ន្ទ។ ឈុត Apollo អាចប្រើបានរយៈពេល៤ម៉ោង នៅក្រៅយានអវកាស។ ឈុតនេះនៅលើផែនដីយើង មានទម្ងន់៨០គីឡូក្រាម ប៉ុន្តែលើផ្ទៃព្រះច័ន្ទដែលមានកម្លាំងទំនាញទាប គឺវាមានទម្ងន់ប្រហែល១៣គីឡូក្រាមប៉ុណ្ណោះ។
* ឈុត Space Shuttle ដំបូង (១៩៨១)
បេសកកម្មហៅថា STS-1 (Space Transportation System-1) គឺបេសកកម្មដំបូងនៃកម្មវិធីយាន Space Shuttle របស់ NASA។ ក្នុងបេសកកម្មនោះ យាន Space Shuttle ឈ្មោះ Columbia បាននាំយកអវកាសយានិកអាមេរិក២នាក់ ឡើងទៅកាន់ទីអវកាស ហើយធ្វើដំណើរនៅក្បែរផែនដីរយៈពេល៣៧នាទី មុនពេលត្រឡប់ចូលក្នុងស្រទាប់បរិយាកាស និងសំកាំងខ្លួនមកចុះចតនៅលើ ផ្ទៃភពរបស់យើងវិញ។
ដោយសារពេលនោះ អវកាសយានិកទាំងពីរនាក់មិនបានត្រូវចាកចេញពីយានអវកាស ដូច្នេះពួកគេស្លៀកតែឈុតអវកាសធម្មតា ប៉ុណ្ណោះ ដែលដូចទៅនឹងករណីឈុត Mercury ដែរ គឺវាត្រូវបានច្នៃចេញមកពីឈុតដែលអាកាសយានិករបស់កងទ័ពជើងអាកាស អាមេរិក ប្រើប្រាស់ក្នុងបេសកកម្មដែលនៅរយៈកម្ពស់ខ្ពស់ខ្លាំង។
* ឈុត Space Shuttle ផ្លូវការ (១៩៨៨-២០១១)
ឈុតសម្លៀកបំពាក់ដែលអវកាសយានិកអាមេរិកប្រើប្រាស់ជាផ្លូវការ អំឡុងបេសកកម្ម Space Shuttle គឺពេលខ្លះត្រូវគេហៅថា «ឈុតល្ពៅ» ដោយសារពណ៌របស់វា។
* ឈុត Extravehicular Mobility Unit ឬ EMU (១៩៨៣-បច្ចុប្បន្ន)
អវកាសយានិកអាមេរិកសម័យកម្មវិធី Space Shuttle តែងតែត្រូវធ្វើការងារជាប្រចាំនៅក្នុងលំហអវកាសផ្ទាល់ ដើម្បីពិនិត្យមើល ផ្កាយរណប ព្រមទាំងសាងសង់ និងជួលជុលស្ថានីយអវកាសអន្តរជាតិ (ISS)។ ដូច្នេះពួកគេត្រូវការឈុតអវកាសពិសេសមួយ ហើយ NASA ក៏បានបង្កើតឈុត EMU ឡើង។ ឈុតនេះមានស្រទាប់ការពារ១៤ស្រទាប់ និងអាចទ្រទ្រង់ជីវិតអវកាសយានិក បានរហូតដល់៨ម៉ោង។ នៅលើផ្ទៃផែនដីវាអាចមានទម្ងន់ដល់ទៅខ្ទង់១៤០គីឡូក្រាម។
អង្គការ NASA ក៏មានឧបករណ៍ដែលដូចជាកាបូបស្ពាយធំមួយនៅខាងក្រោយផងដែរសម្រាប់ឈុត EMU ហៅថា MMU (Manned Maneuvering Unit)។ វាអនុញ្ញាតឲ្យអវកាសយានិកផ្លាស់ទីដោយសេរី និងមិនចាំបាច់ត្រូវចងខ្សែភ្ជាប់នៅនឹង ស្ថានីយ ISS នោះទេ។ សព្វថ្ងៃនេះ អវកាសយានិកអាមេរិកនៅលើស្ថានីយ ISS ប្រើប្រាស់ឈុត EMU ដែលទំនើបជាងឈុត EMU ដើម ដើម្បីមើលថែទាំស្ថានីយអវកាសអន្តរជាតិនេះ។
ឈុតអវកាស EMU ត្រូវបានរចនាឡើងដំបូងជាមួយអាយុកាលប្រើប្រាស់តែ១៥ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន ក្នុងចំណោមឈុត EMU ដើមចំនួន១៨ឈុត មានត្រឹមតែ១១ឈុតទេ ដែលកំពុងបន្តស្ថិតក្រោមការប្រើប្រាស់ ហើយក្នុងចំណោម១១ឈុតនោះ ៤ឈុត ស្ថិតនៅលើស្ថានីយ ISS។
* ឈុត Sokol (បច្ចុប្បន្ន)
ឈុតអវកាសនេះ គឺយើងទាំងអស់គ្នាឃើញអវកាសយានិកប្រើសព្វថ្ងៃ ពេលពួកគេចេញដំណើរចេញពីផែនដី ឬត្រឡប់ចុះមក វិញ ហើយតាមពិតវាគឺជាឈុតអវកាសរបស់ប្រទេសរុស្ស៉ី។ ឈុតអវកាសទម្ងន់ជិត១០គីឡូក្រាមនេះ ត្រូវបានប្រើប្រាស់សម្រាប់ អវកាសយានិកទាំងឡាយ ដែលធ្វើដំណើរនៅក្នុងយានអវកាសរុស្ស៉ី Soyuz។
ចាប់តាំងពីកម្មវិធីយាន Space Shuttle របស់ខ្លួនចូលនិវត្តន៍កាលពីឆ្នាំ២០១១ អង្គការ NASA បានពឹងផ្អែកលើយានរុស្ស៉ីរហូតមក ក្នុងការបញ្ជូនអវកាសយានិកអាមេរិកឡើង-ចុះស្ថានីយ ISS។
* ឈុត Crew Dragon
ទោះបានពឹងផ្អែកលើរុស្ស៉ីអស់ច្រើនឆ្នាំក៏ដោយ ឥឡូវអង្គការ NASA កំពុងតែងាកមកត្រៀមប្រើប្រាស់យានរបស់អាមេរិក ដើម្បី បញ្ជូន អវកាស យានិកខ្លួនឡើងទៅស្ថានីយអវកាសអន្តរជាតិវិញ។ NASA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិកចំនួន២ គឺ SpaceX និង Boeing ដើម្បីអភិវឌ្ឍយានអវកាសសម្រាប់ដឹកជញ្ជូនអវកាសយានិកអាមេរិក។
ថ្មីៗកន្លងទៅនេះ NASA និង SpaceX ទើបតែបញ្ជូនអវកាសយានិក២នាក់ ឡើងទៅស្ថានីយអវកាសអន្តរជាតិ តាមរយៈយាន Crew Dragon របស់ SpaceX។ កំឡុងពេលនោះ អវកាសយានិកទាំង២នាក់របស់ NASA ស្លៀកឈុតអវកាស ដែលត្រូវបាន រចនាឡើងដោយក្រុមហ៊ុន SpaceX។ បេសកកម្មនោះ ជាការធ្វើតេស្តដឹកជញ្ជូនអវកាសយានិកជាលើកដំបូងរបស់យាន Crew Dragon។
* ឈុត Starliner
វាឈុតរបស់យានអវកាសក្រុមហ៊ុន Boeing ដែលមើលទៅមានពណ៌យ៉ាងលេច គឺពណ៌ខៀវ និងទម្ងន់ជាង៥គីឡូក្រាម។ អវកាសយានិករបស់ NASA មិនទាន់បានប្រើ ឈុតនេះនៅឡើយទេ ព្រោះការធ្វើតេស្តដឹកជញ្ជូនអវកាសយានិករបស់យាន CST-100 Starliner មិនទាន់ប្រព្រឹត្តទៅនោះទេ។
* ឈុត Artemis
កាលពីខែតុលា ឆ្នាំ២០១៩ អង្គការ NASA បានបង្ហាញគំរូឈុតអវកាសថ្មីចំនួនពីរ សម្រាប់កម្មវិធី Artemis ដែលជាគម្រោងបញ្ជូន អវកាសយានិកអាមេរិកទៅកាន់ផ្ទៃព្រះច័ន្ទជាថ្មីម្តងទៀតនៅឆ្នាំ២០២៤។ ក្នុងនោះឈុតពណ៌ស លាយខៀវនិងក្រហមហៅថា xEMU ជាឈុត សម្រាប់ការចុះដើរនៅផ្ទៃព្រះច័ន្ទ និងឈុតពណ៌ទឹកក្រូចសម្រាប់ការជិះក្នុងយានអវកាស Orion ហៅថា Orion Crew Survival System៕
ប្រភព៖ វែបសាយ Business Insider




ទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញប្រកាសទទួលស្គាល់លោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views


(ព្រះវិហារ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអតីតយុទ្ធជន និងសួរសុខទុក្ខអតីតយុទ្ធជន ១២០នាក់ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែគិតគូដល់សុខទុក្ខបងប្អូន និងឲ្យលោកផ្ទាល់ ក្នុងនាមអគ្គលេខាធិការ ដែលជាសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ចុះជួប និងដោះស្រាយបញ្ហាជូនបងប្អូន ជាបន្តបន្ទាប់នៅទូទាំងប្រទេស។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ នៅក្នុងខេត្តទាំងមូល ធ្វើឲ្យការងារសមាគមដំណើរការទៅគួរឲ្យកត់សម្គាល់។តាមរបាយការណ៍ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំកន្លងមកសមាគមអតីតយុទ្ធជនខេត្ត សម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ បានបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៣៣ គ្រួសារ ក្នុងមួយគ្រួសារ៤លានរៀល, បានសាងសង់ផ្ទះអំណោយសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកបាន៦៤ខ្នង។
ចំពោះការងារត្រូវធ្វើបន្តនាពេលខាងមុខ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់៖
*ទី១៖ បន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា យកចិត្តទុកដាក់អ្នកដែលរងការលំបាកពីជំងឺ COVID-19។
*ទី២៖ ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវរៀបចំកសាង ទីស្នាក់ការអតីតយុទ្ធជន នៅតាមបណ្តាថ្នាក់របស់ខ្លួនដើម្បីមានកន្លែងធ្វើការរបស់ខ្លួន។ ដោយឡែក មេប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់សមាជិកអតីតយុទ្ធជន នៅក្នុងឃុំរបស់ខ្លួន
*ទី៣៖ ថ្នាក់ដឹកនាំសមាគមខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត រៀបចំលិខិតស្នើសុំដីទៅក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំសម្តេចតេជោ កសាងផ្ទះជូនបងប្អូនដែលអត់ដីអត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ដែលនៅសល់ចំនួន១៦៦គ្រួសារ ជាបន្តទៀត។
*ទី៤៖ សូមឲ្យអតីតយុទ្ធជនត្រូវរួមសាមគ្គី ឯកភាពគ្នាជឿជាក់ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធ្វើជាភ្នាក់ងាររាយការណ៍ ឲ្យប៉ុស្តិ៍រដ្ឋបាលដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានដើម្បីភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់។
ជាចុងក្រោយ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានឧបត្ថម្ភបងប្អូនអតីតយុទ្ធជន ទាំង១២០នាក់ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល និងអង្ករ២៥គីឡួក្រាមផងដែរ៕

ឃាតខ្លួនជនសង្ស័យម្នាក់ពីបទរលោភ សេពសន្ថវ: លើអនីតិជន

ចំនួនអ្នកទស្សនា: Views

កណ្ដាល ៖ នគរបាល​ស្រុក​ពញាឮ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ដើម្បី​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​
​ករណី​ចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​កំឡុង​ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​រសៀល ត្រង់ចំណុច​ក្នុងព្រៃ​ខាងជើង​ភូមិ អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​មន្ត្រីនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​ឈ្មោះ មាស សារ៉ាត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​​មាន​ទីលំនៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល (​បានធ្វើ​តេស្ត​រួច​មាន​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម​)​។ ចំណែក​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​។
​ប្រភព​ដដែល​បន្តថា កាលពី​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ​ដោយ​កុហកថា ទៅ​បេះ​ផ្លែ​ឈូក​ត្រង់ចំណុច​បឹង​វាល​ប្រាំង​ខាង​ជើងវត្ត​ព្រះវិហារ​សំណ ក្នុងភូមិ​សាស្ត្រ​កើតហេតុ​ខាងលើ ក្មេងស្រី​រងគ្រោះ​ក៏​យល់ព្រម​ទៅជា​មួយ ។ លុះដល់​ចំណុចកើតហេតុ ជនសង្ស័យ​ឲ្យ​ក្មេងស្រី​រងគ្រោះ​លេង​ប្រដាប់ភេទ​របស់ខ្លួន រួច​ធ្វើ​សកម្មភាព​រំលោភ​តែម្ដង ។ បន្ទាប់ពី​រំលោភ​រួច ជនសង្ស័យ​បាន​ឲ្យ​ប្រាក់​ក្មេងស្រី​រងគ្រោះ​ចំនួន​៥០០០​រៀល ដើម្បី​កុំ​ឲ្យ​និយាយប្រាប់​ឪពុកម្ដាយ ឬ​អ្នកណា​ផ្សេង​ដឹង​ឡើយ​។ រហូតមកដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ក្មេងស្រី​រងគ្រោះ បាន​យក​រឿង​​ហេតុ​ទាំងអស់នេះ ប្រាប់​អ្នកជិតខាង និង​ម្តាយ​ខ្លួន​។
​បន្ទាប់ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ដឹង​រឿងហេតុ​នេះហើយ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​ហ្លួង ទើប​សមត្ថកិច្ច​ចុះ​នាំខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់ ៨៧.៥% គ្រោងបញ្ចប់នៅដើមឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គឱ្យបានងាយស្រួល និងឆាប់រហ័ស។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦.៩៩លានដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ៕

តុលាការបង្គាប់ឲ្យឃុំខ្លួនក្រុមចោរប្លន់វ័យចំណាស់ ដាក់ពន្ធនាគារដែលសកម្មក្នុងអំពើប្លន់រាប់សិបដង

ចំនួនអ្នកទស្សនា: Views

កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនខ្លួនក្រុមចោរប្លន់ជើងចាស់ ៣នាក់ និង២នាក់ទៀតពាក់ព័ន្ធបទចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ សរុប៥នាក់ ទៅកាន់តុលាការដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៉ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
លោក អេង សោភា ប្រធានការិយាល័យពហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងថា ស្នងការសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបក្រុមចោរប្លន់បានចំនួន ៣នាក់ និង២នាក់ទៀតពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សារទុកនូវគ្រឿងញៀនដោយខុសច្បាប់។
លោក អេង សោភា បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរួមគ្នាបង្ក្រាបចោរប្លន់វ័យចំណាស់ៗ ដែលប្រកបដោយជំនាញប្លន់នេះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦៖៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្លន់កាបូបប្រាក់របស់ឈ្មោះ ហេង លី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បង្កដោយជនសង្ស័យ ៣នាក់។
រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។
នេះជាប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់កាបូបដាក់ប្រាក់របស់អ្នកលក់មាស) និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)។
*ទី២៖ ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរអ្នកអនាម័យ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)។
*ទី៣៖ ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរលក់សាច់ឆ្កែ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ប្លន់)។
សម្ភារចាប់យក រួមមាន៖ ម៉ូតូចំនួន ២គ្រឿង (ហុងដាសេ១២៥ និងអ៊ែរប្លែក), កាំភ្លើងខ្លី ២ដើម (ម៉ាកកា៥៩) បង់ចំនួន២ និងគ្រាប់ចំនួន ៧គ្រាប់, គ្រឿងញៀនចំនួន ៤៧៨.៣២ក្រាម, និងថ្នាំគ្រាប់រូបក្បាលខ្មោច ពណ៌កាប់ស្ទាំងចំនួន ២៥គ្រាប់។ ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើនេះពិតប្រាកដមែន៕

ឆ្នេរអូរត្រេះសម្តេចតេជោ​ ហ៊ុន​ សែន

ចំនួនអ្នកទស្សនា: Views


កាលពីព្រឹកមិញថ្ងៃទី​ ១​ មិថុនា​ ២០២០​ នៅពេលអញ្ជេីញធ្វេីដំណេីរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូរត្រេះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជាបានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការ​: 
១)” ខ្មែរធ្វេីបាន​“ ពាក្យនេះនឹងឆ្លាក់នៅលេីជញ្ជាំងភ្នំដែលបានកាត់ពុះជ្រែកភ្នំធ្វេីផ្លូវចុះមកក្រោមហេីយបត់ឆ្វេងឡេីងទៅលេីភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។
 ២)​ “សិលាចំាស្នេហ៍“​ គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវពេលធ្វេីដំណេីរចុះមកពីផ្លូវលេីទួលភ្នំចុះមកក្រោម។
 ៣)​ “ ដេីមឈេីចាំស្នេហ៍ “​ គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហេីយ​ចុះមកក្រោមបន្តិចគឺមានដេីមឈេីធំមួយដេីមដុះនៅចំកណ្តាលផ្លូវដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថិភាពរួចស្រេចទៀតផង។ ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវបត់បែនឡេីងចុះឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាមគឺមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង​ ដែលសង្ឃឹមថានឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រីយ៍និងទាក់ទាញខ្លាំងបំផុតនាពេលអនាគតឆាប់ៗនេះ។












 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436