-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ចំនួនអ្នកទស្សនា: Views

អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស តំណាងឲ្យក្រសួងការពារជាតិ ដែលមានសម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានចុះមកកាន់វេនភ្ជុំបិណ្ឌ វេនទី៨ មានចិត្តរំភើបរីករាយ និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ជួរថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងពីសំណាក់អភិបាលខេត្ត ជាវ តាយ និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត សួរសុខទុក្ខដល់ប្រជាពលរដ្ឋ ទាំងព្រះសង្ឃ លោកតា លោកយាយទាំងអស់គ្នា ដែលមានវត្តមាននៅទីនេះ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានកោតសរសើរ ចំពោះអាជ្ញាធរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក រួមនិងប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងមូលដ្ឋានពិសេសក្នុងខេត្តកំពតទាំងមូល ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ រក្សាបាននូវស្ថេរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ធានាបាននូវ សុខសុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយជីវភាពសុខដុមរមនាយ៉ាងពិតប្រាកដ ក្នុងមូលដ្ឋានខេត្តកំពត។
លោកឧត្តមសេនីយ៍ឯកបានបន្តបញ្ជាក់សង្កត់ធ្ងន់ទៀតថា ភាពរីកចម្រើនរបស់ប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងក្ដីសប្បាយរីករាយ និងលូតលាស់រីកចំរើនទាំងអស់ដូចសព្វថ្ងៃនេះ គឺផ្ដើមចេញនូវមូលដ្ឋានគ្រឹះ នៃនយោបាយឈ្នះឈ្នះក្រោមម្លប់នៃសុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បច្ចុប្បន្ននេះប្រទេសជាតិយើង ទទួលបាននូវបូរណភាព ឯកភាពជាតិទឹកដី និងប្រជាជនទទួលបាននៅសិទ្ធិសេរីភាព គ្រប់គ្រាន់ ដោយបានផ្ដល់សិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ជូនអង្គការសមាគមជាតិ អន្តរជាតិ សហគមន៍មូលដ្ឋាន
សម្រាប់រួមចំណែក ក្នុងកិច្ចចូលរួមអភិវឌ្ឍប្រទេស តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពេញបរិបូណ៌។
ដោយឡែក សម្រាប់សមិទ្ធផលនានានៅមូលដ្ឋានក្នុងឃុំកោះតូចស្រុកទឹកឈូនេះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡីក៏បានវាយតម្លៃ និងកោតសរសើរ ពីភាពរីកចម្រើននិងមានការអភិវឌ្ឍន៍ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ធូរធារគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏ដូចជាក្នុងសហគមន៍ ពិសេសក្នុងនោះដែរ សមទ្ធិផលនៅក្នុងវត្តព្រែកអំពិលនេះ ក៏មានការរីកចម្រើន ក្រោមកិច្ចខិតខំរបស់ព្រះសង្ឃប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ថ្នាក់ដឹកនាំ និងសប្បុរសជននានា ក្នុងន័យចូលរួមចំណែកបម្រើវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ធឲ្យបានកាន់តែរុងរឿងប្រសើរឡើងថែមទៀត។
លោកក៏បានអំពាវនាវផ្ដាំផ្ញើដល់ អាជ្ញាធរ ប្រជាពលរដ្ឋកងកម្លាំង ក្នុងមូលដ្ឋាននៃឃុំកោះតូចទាំងមូល សូមឱ្យបន្តចូលរួមកិច្ចសហការគ្នាឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ពិសេសសុខសន្តិភាពដែលរកបានមកដោយលំបាក និងត្រូវជម្រុញការចូលរួមសហការក្នុង កិច្ចអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។ ពិសេសចូលរួមសហការជាមួយក្រុមហ៊ុនវិនិយោគក្នុងកិច្ចអភិវឌ្ឍកំពង់ផែ នៅក្នុងតំបន់នេះឲ្យបានល្អ ដើម្បីផ្ដល់ការងារដល់កូនចៅនិងធ្វើឲ្យកំណើតសេដ្ឋកិច្ចជីវភាពគ្រួសារប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះ លោក មាស ប៊ុនឡី និងលោកស្រីជាភរិយា ហ៉ឹម ច្រឹប ព្រមទាំងសហការី ក៏បានវេរប្រគេនទេយ្យទាន ប្រគេនព្រះសង្ឃ ១០អង្គ ក្នុងមួយអង្គទទួលបានថវិកា ៥ម៉ឺនរៀល និងរក្សាទុកថវិកា ១០០០ដុល្លារ, អង្ករ ៥បាវ, មី ២កេសធំ ១២កេសតូច, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥ឡូ, ភេសជ្ជៈ ៥កេស, ទឹកសុទ្ធ ៥កេស ស្លាដក ចំនួន ១០ និងសាប៊ូ។ ព្រមជាមួយគ្នានេះដែរ លោក មាស ប៊ុនឡី និងភរិយា ក៏បានចែកអំណោយដល់យាយជី តាជី ពូមីងបងប្អូនប្រជាពលរដ្ឋ និងកុមារតូចៗចំនួន ៤៥០គ្រួសារ មានសារុង ៥០០ និងថវិកា ៣ម៉ឺនរៀលក្នុងម្នាក់ៗ និងផ្ដល់ថវិកាជូនឃុំកោះតូច ៣០ម៉ឺនរៀល, សាលាស្រុកទឹកឈូ ៤០ម៉ឺនរៀល, ជូនប៉ុស្តិ៍រដ្ឋបាលឃុំកោះតូច ចំនួន ៣០ ម៉ឺនរៀលដល់, ជូនកម្លាំងទាំងបីប្រភេទនិងប្រជាការពារ ៥០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436