Saturday, April 24, 2021

អាជ្ញាធរខេត្តកណ្ដាល សម្រេចកំណត់ទីតាំងបោះដុំបន្លែ ត្រី សាច់ ឆ្ងាយពីក្រុងតាខ្មៅ ៨គីឡូម៉ែត្រ នៅជិតបុរីសុភមង្គល ដើម្បីបញ្ចៀសហានិភ័យ

អ្នកទស្សនា: Views

 (កណ្ដាល)៖ អាជ្ញាធរខេត្តកណ្ដាល បានសម្រេចជ្រើសរើសយកទីតាំងមួយនៅតាមបណ្ដោយផ្លូវជាតិលេខ២១បេ ស្ថិតនៅសង្កាត់រកាខ្ពស់ ជាប់នឹងបុរីសុភមង្គល ដើម្បីធ្វើជាកន្លែងបោះដុំបន្លែ ត្រីសាច់ ដែលទីតាំងនេះ ស្ថិតនៅចង្ងាយប្រមាណជា៨គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាម៉ៅមក។

ការសម្រេចយ៉ាងដូច្នេះធ្វើឡើងភ្លាមៗនៅយប់នេះតែម្ដង ពោលគឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ខណដែលលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំការរៀបចំទីតាំងឲ្យបានសមរម្យ កិនបង្ហាប់ថ្ម ខ្សាច់ ឲ្យបានម៉ត់ល្អ រៀបចំសម្រួលទីតាំងសម្រាប់អ្នកចតឡានបន្លែកន្លែងផ្សេងឡានត្រីកន្លែងផ្សេង និងឡានសាច់កន្លែងផ្សេង ដើម្បីបញ្ចៀសការលក់គៀកៗគ្នា។

លោកអភិបាលរងខេត្តបន្តថា ដើម្បីធានាបានសុវត្ថិភាព និងទប់ស្កាត់មិនឥ្យមានការឆ្លងចូលសហគមន៍ អាជ្ញាធរបានសម្រេចចិត្តជ្រើសយកជម្រើស នៃការបំបែកទីតាំងលក់ដូរពីកីឡដ្ឋានខេត្តកណ្ដាល ដោយទុកទីតាំងនេះ សម្រាប់ជាទីផ្សារបោះដុំបន្លែ ត្រី សាច់ ដែលដឹកចេញពីស្រុកកោះធំ ស្រុកស្អាង ពីខាងវៀតណាមជាដើម ដើម្បីបញ្ចៀសពួកគាត់មិនឱ្យចូលក្នុងទីរួមក្រុង ដែលពោរពេញដោយមនុស្សច្រើននោះទេ។

លោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើរដល់បងប្អូនអាជីវករលក់រាយទាំងអស់ សូមមកយកបន្លែ ត្រី សាច់ របស់ម៉ូយខ្លួននៅទីតាំងដីឡូតិ៍ជិតបុរីសុភមង្គល តាមបណ្ដោយផ្លូវជាតិលេខ២១បេ ប្រមាណជាង ៨គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាម៉ៅមក។ ពិសេសបន្តអនុវត្តន៍តាមវិធានសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕



0 comments:

Post a Comment