-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសព្រៃឈើ

ចំនួនអ្នកទស្សនា: Views

 


ស្ទឹងត្រែង៖ នៅវេលាម៉ោង ១០:១៤នាទី ថ្ងៃទី២3 ខែមេសា ឆ្នាំ២០២១ ចំណុចUTM (34556-81953) ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកសេសាន និងរដ្ឋបាលព្រៃឈើដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបការសន្និធិឈើដោយគ្មានលិខិតអនុញ្ញាត (រដ្ឋបាលព្រៃឈើមិនទាន់បានវាស់វែង) បច្ចុប្បន្នកម្លាំងជំនាញបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។

ម្ចាស់ទីតាំងសន្និធិឈើឈ្មោះ អៀង សារ៉ាត់ (ហៅណាត) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅកន្លែងកើតហេតុខាងលើ ម្យ៉ាងទៀតម្ចាស់ទីតាំងរូបនេះ មិនគោរពវិធានរដ្ឋបាល ក្នុងផ្ទះបើកកន្លែងផឹកស៊ីលក់គ្រឿងក្លែមនិងប្រព្រឹត្តបទល្មើសប្រើប្រាស់រថយន្តម៉ាក ford renger ពណ៌ស ពាក់ស្លាកលេខអង្គការ OI -6794 ដើរផឹកស្រានៅតាមភូមិ។
តាមការសាកសួរឈ្មោះ អៀង សារ៉ាត់ បានសារភាពថាខ្លួនទិញពីឈ្មោះ ឈន ណាត។
បច្ចុប្បន្នមន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

     

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436