-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ស្មៀនឃុំពេជ្រសារហើយនិងលោកមេឃុំបានឃុបឃិតគ្នាជាប្រព័ន្ធចាក់ ដីលុបប្រឡាយនិងយកកម្មសិទ្ធិ

ចំនួនអ្នកទស្សនា: Views

 


 
នៅចំណុចទើសច្រកចូលខ្លោងទ្វារវត្តពិចសា ស្រុកកោះអណ្ដែតខេត្តតាកែវ ប្រជាពលរដ្ឋធ្លាប់ធ្វើការសំណូមពរដល់ លោកអភិបាលស្រុកកោះអណ្ដែតតែដូចជាគណៈអភិបាលខេត្តដើម្បីឲ្យស្នើសុំដើម្បីមានការចុះស្រាវជ្រាវពាក់ព័ន្ធស្មៀនឃុំបានអាចាក់ដីលុបប្រឡាយ ដោយយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ថ្ងៃទី8ខែ 6 ឆ្នាំ 2021នៅទីតាំងផ្លូវច្រកចូលពេជ្រសារ ភូមិពេជ្រសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ​​  ។​

ដោយសារ អាជ្ញាធរពាក់ព័ន្ធនឹងប្រមុខរដ្ឋាភិបាលរវល់កំពុងតែដោះស្រាយពាក់ពាន់រឿងជំងឺឆ្លងកូវិត19 ក៏បានឆ្លៀតពេលនឹងទៀតឧកាសហៅអាអ៊ិច និងឡានដឹកដីមកកាយនិងលុប ប្រឡាយមួយខ្សែយកធ្វើកម្មសិទ្ធិដោយមិនមាននរណាដឹងឮទាល់តែសោះ ។

 ការសំណូមពរប្រជាពលរដ្ឋ នៅភូមិពេជ្រសារដូចជាភូមិព្រៃបាយ សំណូមពរឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចុះ ស៊ើបអង្កេតស្មៀន ហើយហ្នឹងឱ្យលោកមេឃុំពេជ្រសារដែលមានការលុបប្រឡាយ ទៅលោកអភិបាលស្រុកកោះអណ្ដែត និង

គណៈអភិបាលខេត្តតាកែវជួយបំភ្លឺរឿង មន្ត្រីស្មៀនឃុំ និង មេឃុំ ចាក់ដីលុបប្រឡាយធ្វើកម្មសិទ្ទិ។








លោកអភិបាល ស្រុកគីរីវង់និង គណៈអភិបាលរងស្រុកទាំងអស់ ចុះចែកអំណោយ សប្បុរស់

ចំនួនអ្នកទស្សនា: Views




តាកែវ៖នៅថ្ងៃទី 16 ខែ 7 ឆ្នាំ 2021 វេលាម៉ោង 9:00 ពេលព្រឹក វត្តមានលោកអភិបាល ស្រុកគីរីវង់អមដំណើរមានគណៈអភិបាលរងនិងបងប្អូនក្រុមការងាររដ្ឋបាលស្រុក  ចុះចែកអំណោយ សប្បុរស់ 

មានការចូលរួម ពីលោកគ្រូចៅអធិការវត្តពុទ្ធពរក្រោមនិងលោកស្រី លិង្គព្រមទាំងស្វាមី បានចែកអំណោយចំនួន 110 គ្រួសារនៅភូមិ ពោខិ្វតវែងឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ខេត្តតាកែវ ។









 

​​​​ ព័ត៌មានទាន់ហេតុការណ៍​​ មាន ប្រភេទ Website មួយចំនួនលួចចម្លងពី ច្បាប់ កម្មសិទ្ឋិបញ្ញា របស់ក្រុមហ៊ុន mingngoc

ចំនួនអ្នកទស្សនា: Views





ព័ត៌មានទាន់ហេតុការណ៍
ហូជីមីង ក្រុមហ៊ុន mingngoc ធ្វើការបកស្រាយដោយឃើញមានប្រភេទ website មួយចំនួនដែលបានលួចចម្លងពី ច្បាប់កម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន mingngoc ដោយមានការប្ដូរឈ្មោះរបស់វែបសាយដោយដាក់ឈ្មោះថា  minngoc.website ដែលជាប្រភេទវេបសាយ (ក្លែងបន្លំ) មិនបានទទួលស្គាល់ដោយក្រុមហ៊ុន ming ngoc  ឡើយ។ ព្រោះក្រុមហ៊ុន mingngoc បាន ធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ បានធ្វើការផ្អាកដោយសារប្រទេសដាក់ក្នុងគ្រាអាសន្នរយៈពេល 15ថ្ងៃ ដូច្នេះសូមបងប្អូនប្រជាជនវៀតណាមទាំងអស់មេត្តាជ្រាប
ដូច្នេះ ក្រុមហ៊ុនសម្រេចចិត្តដាក់ពាក្យបណ្ដឹងចំពោះជនដែលបានបង្កើត website និងធ្វើឲ្យខូចឈ្មោះរបស់វេបសាយក្រុមហ៊ុន ដោយប្រភពរបស់វេបសាយនេះនៅប្រទេសកម្ពុជាដូច្នេះក្រុមហ៊ុនកំពុងតែសិក្សានឹងរៀបចំដាក់ពាក្យបណ្ដឹង

ហូជីមីង ក្រុមហ៊ុន mingngoc ធ្វើការបកស្រាយដោយឃើញមានប្រភេទ website មួយចំនួនដែលបានលួចចម្លងពី ច្បាប់កម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន mingngoc ដោយមានការប្ដូរឈ្មោះរបស់វែបសាយដោយដាក់ឈ្មោះថា  minngoc.website ដែលជាប្រភេទវេបសាយ (ក្លែងបន្លំ) មិនបានទទួលស្គាល់ដោយក្រុមហ៊ុន ming ngoc  ឡើយ។ ព្រោះក្រុមហ៊ុន mingngoc បាន ធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ បានធ្វើការផ្អាកដោយសារប្រទេសដាក់ក្នុងគ្រាអាសន្នរយៈពេល 15ថ្ងៃ ដូច្នេះសូមបងប្អូនប្រជាជនវៀតណាមទាំងអស់មេត្តាជ្រាប
ដូច្នេះ ក្រុមហ៊ុនសម្រេចចិត្តដាក់ពាក្យបណ្ដឹងចំពោះជនដែលបានបង្កើត website និងធ្វើឲ្យខូចឈ្មោះរបស់វេបសាយក្រុមហ៊ុន ដោយប្រភពរបស់វេបសាយនេះនៅប្រទេសកម្ពុជាដូច្នេះក្រុមហ៊ុនកំពុងតែសិក្សានឹងរៀបចំដាក់ពាក្យបណ្ដឹង

 


មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?

ចំនួនអ្នកទស្សនា: Views



ព្រៃវែង ÷ ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បានឲ្យដឹង​ទៀតថា លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ និង លោក​មេ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រ​កមឺុ​ន​ជ័យ​។​

​ប្រភព​បាន​បញ្ជាក់ថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​ម៉ឺន​ជ័យ មានដូចជា បន្លែ ផ្លែឈើ ភ​ភេសជ្ជៈ​ច្រើន​ប្រភេទ មី គ្រឿង​កំប៉ុង ច្រើន​មុខ នឹង​សំភា​រះ ប្រើប្រាស់ ដូចជា​តុ ធុង​ជ័រ កៅអី​ជ័រ ពូក និង​គ្រឿងសំណង់ ផងដែរ​។

​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បង់ពន្ធ​យ៉ាងច្រើន​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គឺ លោក នាយ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​នៅ ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹងថា មកដល់ពេលនេះ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​ដូច​មុន​ដដែល​។

​ប្រភព​បាន ឲ្យដឹងទៀតថា ការ​ដែល​ឈ្មួញ ធំៗ​សម្រុក​នាំចូល​ទំនិញ​ច្រើន​ប្រភេទ ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ យ៉ាង​ពេញបន្ទុក ក៏​មាន​ការបើក​ដៃ​ពី​សំណាក់​លោក មេ​ប៉ុស្តិ៍​ច្រកព្រំដែន​ម៉ឺន​ជ័យ ផងដែរ​។

​ទន្ទឹមនឹងនេះ មេ​គយ​ខេត្តព្រៃវែង បណ្តោយឲ្យ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​គឺ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ប្រភព​ស្និទ្ធ​នឹង ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង បានឲ្យដឹង ថា គឺ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​សុខ​ស្រួល​។

​ជាក់ស្តែង​បច្ចុប្បន្ន ប្រធានការិយាល័យ​គយ​ច្រក​ម៉ឺន​ជ័យ នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។​

​ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ តទៅ​ទៀត​ឡើយ ព្រោះ​លោក មេ​គយ​ខេត្តព្រៃវែង កំពុង​បណ្តោយឲ្យ ប្រធានការិយាល័យ​គយ ច្រក​ព្រំដែន​អន្តរជាតិ បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ពេញទំហឹង​។​

 

ខ្ញុំបាទ ចាងហ្វាង chorntv online មានទុក្ខជាទម្ងន់

ចំនួនអ្នកទស្សនា: Views

ខ្ញុំបាទចាងហ្វា chornonline សូមអំពាវនាវដល់បងប្អូ

ន និងឯកឧត្តមលោកជំទាវ មានចិត្តសប្បុរស សំុជួយខ្ញុំផង ជួយខ្ញុំផងបាទដោយប្រពន្ធខ្ញុំមានទុក្ខជាទម្ងន់ គាត់ដួលធ្លាក់ចូលទៅក្នុងអណ្តូង បែកក្បាលដល់ អាលាដ៏និងត្រូវ វះកាត់ឆ្អឹងខ្នង បាក់ឆ្អឹងចង្កេះ និងសូម ឧត្តមលោកជំទាវ បងប្អូន ញាតិមិត្ត ទាំងអស់មានចិត្តសប្បុរស សូមជួយខ្ញុំផង  ។ទំនាក់ទំនង លេខទូរស័ព្ទ:  097 380 1217 / 017 441 955  សូមអរគុណឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាទាំងអស់បានទុកជាមុនបាទសូមអរគុណ ។





ថ្ងៃទី ០២ខែតុលា ឆ្នាំ ២០១៥ឈ្មោះសាំងដៀប បានមកដាក់ពាក្យបណ្តឹងនៅគណ:កម្មការសុរិយោដីប្តឹងលោក ម៊ីលីន និងលោកទូចស៊ុន ហើយស្នើសុំដីទទឹង៣ម៉ែត្រ បណ្តោយ១០ម៉ែត្ររស់នៅលើភ្លឺស្រះទឹករួម

ចំនួនអ្នកទស្សនា: Views


  នៅ ថ្ងៃទី ០២ខែតុលា ឆ្នាំ ២០១៥ឈ្មោះសាំងដៀប បានមកដាក់ពាក្យបណ្តឹងនៅគណ:កម្មការសុរិយោដីប្តឹងលោក ម៊ីលីន និងលោកទូចស៊ុន ហើយស្នើសុំដីទទឹង៣ម៉ែត្រ បណ្តោយ១០ម៉ែត្ររស់នៅលើភ្លឺស្រះទឹករួម ៕

លោកស្រីអភិបាលស្រុកបានអោយ លោកមេឃុំ និងលោកមេភូមិធ្វើរបាយការណ៍ករណីស្រះទឹកនេះ និងបានអោយលោកប្រធានការិយាល័យភូមិបាលស្រុកចុះវាស់វែងទំហំស្រះនិងភ្លឺស្រះ

++ ឃុំ និងភូមិបានធ្វើរបាយការណ៍មកថា: ស្រះទឹកនេះ មានតាំងពីយូរមកហើយ

ឃុំបានស្តារដោយកម្លាំងពលកម្មរបស់ប្រជាជន មុនឆ្នាំ១៩៩៣ និងមានការជួយស្តាបន្ថែមនៅឆ្នាំ២០០២  និងឆ្នាំ២០១៥ ដោយក្រុមការងារ មានឯកឧត្តមកែនសត្ថាអភិបាលខេត្ត មានការចូលរួមពីប្រជាជនផងដែរ ដោយប្រើគ្រឿងចក្រ ។


++ លោក្រធានការិយាល័យភូមិបាល បានចុះវាស់ភ្លើអណ្តូង និងទំហំអណ្តូងមាន ភ្លើអណ្តូងជ្រុងខាងលិចឈៀងខាងជើងទំហំ៧ ម៉ែត្រ ទំហំស្រះរួម ១៣២៥ ម៉ែត្រការ៉េ ។ គណ:កម្មការសុរិយោដីបានពិភាក្សា គ្រប់ជ្រុង តាមច្បាប់ភូមិបាល ឃើថា 

១. ឈ្មោះសាំងដៀប មានការផ្លោះសិទ្ធិក្នុងការកាន់កាប់ហើយពីព្រោះប្រជាជនបានប្រើប្រាស់ ជិត៣០ឆ្នាំហើយទើបឈ្មោះសាំងដៀដាក់ពាក្យប្តឹងសុំយកមកវិញ នូវដី៣ម៉ែត្រគុណ១០ម៉ែត្រ។

២. បើអោយរស់នៅលើភ្លើអណ្តង នឹងធ្វើអោយខូចទឹកមិនអាចប្រជាជនផឹកបានទេ បានតែប្រើប្រាស់និងសត្វផឹកប៉ុណ្ណោះ ។

៣. គណ:កម្មការមិនហ៊ានអនុញ្ញាតិទេព្រោះជាស្រះទឹករួម និងបានណែនាំអោយទៅសុំគណ:កម្មការសុរិយោដីខេត្ត 

>> ក្រោយពីការពិភាក្សាគ្នារួចគណ:កម្មការសុរិយោដីស្រុកក៏សម្រេចចិត្តច្រានចោលពាក្យបណ្តឹងនៅថ្ងៃទី ២០ខែ មេសាឆ្នាំ ២០១៦៕



















 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436