-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?

ចំនួនអ្នកទស្សនា: Views



ព្រៃវែង ÷ ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បានឲ្យដឹង​ទៀតថា លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ និង លោក​មេ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រ​កមឺុ​ន​ជ័យ​។​

​ប្រភព​បាន​បញ្ជាក់ថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​ម៉ឺន​ជ័យ មានដូចជា បន្លែ ផ្លែឈើ ភ​ភេសជ្ជៈ​ច្រើន​ប្រភេទ មី គ្រឿង​កំប៉ុង ច្រើន​មុខ នឹង​សំភា​រះ ប្រើប្រាស់ ដូចជា​តុ ធុង​ជ័រ កៅអី​ជ័រ ពូក និង​គ្រឿងសំណង់ ផងដែរ​។

​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បង់ពន្ធ​យ៉ាងច្រើន​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គឺ លោក នាយ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​នៅ ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹងថា មកដល់ពេលនេះ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​ដូច​មុន​ដដែល​។

​ប្រភព​បាន ឲ្យដឹងទៀតថា ការ​ដែល​ឈ្មួញ ធំៗ​សម្រុក​នាំចូល​ទំនិញ​ច្រើន​ប្រភេទ ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ យ៉ាង​ពេញបន្ទុក ក៏​មាន​ការបើក​ដៃ​ពី​សំណាក់​លោក មេ​ប៉ុស្តិ៍​ច្រកព្រំដែន​ម៉ឺន​ជ័យ ផងដែរ​។

​ទន្ទឹមនឹងនេះ មេ​គយ​ខេត្តព្រៃវែង បណ្តោយឲ្យ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​គឺ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ប្រភព​ស្និទ្ធ​នឹង ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង បានឲ្យដឹង ថា គឺ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​សុខ​ស្រួល​។

​ជាក់ស្តែង​បច្ចុប្បន្ន ប្រធានការិយាល័យ​គយ​ច្រក​ម៉ឺន​ជ័យ នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។​

​ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ តទៅ​ទៀត​ឡើយ ព្រោះ​លោក មេ​គយ​ខេត្តព្រៃវែង កំពុង​បណ្តោយឲ្យ ប្រធានការិយាល័យ​គយ ច្រក​ព្រំដែន​អន្តរជាតិ បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ពេញទំហឹង​។​

 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436