-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

សកម្មភាពនេសាទល្មើសច្បាប់ក្នុងរដូវបិទនេសាទកើតឡើងគ្រប់ទីកន្លែងដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធមានលោកជិន សុីថានាយខ័ណ្ឌជលផលកំពង់ធំថ្មី លោកយ៉ាន់ វិសាក់នាយផ្នែកជលផលផាត់សណ្តាយ លោកសុិន សុភីនាយសង្កាត់ឃុំផាយ់សណ្តាយ លោកសៅ វាន់សិរីវុត នាយសង្កាត់កំពង់ស្វាយ និងលោកគន ចាន់សីហា មេជលផលស្ទោងពូកែកុហកថ្នាក់លើ

ចំនួនអ្នកទស្សនា: Views

 


កំពង់ធំ ៖ មហាជនរឹះគន់ថា លោកជិន សុីថានាយខណ្ឌជលផលកំពង់ធំថ្មី លោកយ៉ាន់ វិសាក់ ហៅសែ ជានាយផ្នែកជលផលផាត់សណ្តាយលោកសៅ វាន់សិរីវុត នាយសង្កាត់កំពង់ស្វាយ លោកគន ចាន់សីហា មេជលផលស្ទោង និងលោកសុិន សុភីនាយសង្កាត់ឃុំផាយ់សណ្តាយពូកែកុហកថ្នាក់លើថាខ្លួនស្អាតស្អំ ពុំមានបទល្មើសជាដើមតែធាតុពិតពួកនេះឃុបឃិតជាមួយឈ្មួញមានលោកគននៅឃុំផ្លូវទូក ខេត្តកំពង់ឆ្នាំង លោករូ នៅឃុំកំពង់គោ ចែអុី ប្រពន្ធមេឃុំផាត់សណ្តាយ ខេត្តកំពង់ធំបង្កើតបទល្មើសនេសាទគ្រប់ទីកន្លែងពុករលួយជំរិតទាប្រាក់ពីប្រជាពលរដ្ឋ ។ បើពលរដ្ឋណារឹងទទឹងមិនឲ្យលុយ ឬអោយលុយខុសការសន្យាពួកមន្ត្រីគ្រាប់ល្ពៅនេះដើរបបួលទាហាន នគបាល ប៉េអឹម សហគមន៏ទៅរុះរើកាប់បំផ្លាញរបាំង និងដកលបយកមកលក់ដើម្បីបានលុយបន្ថែម ។  ចំពោះលោកជិន សុីថា ជានាយខណ្ឌបានក្លាយជាមន្រ្ដីជើង១០អង្គុយតែក្នុងការិយាល័យចាំទទួលបាយការណ៍ និងលាភជាលុយកាក់ជាថ្នូរមិនបង្ក្រាបបទល្មើស និងភូតភរកុហកថា្នកលើ តែបើចុះទៅដល់ទីតាំងបទល្មើសវិញគឺប្រើយុទ្ធសាស្រ្ដកៀងត្រីបញ្ចូលលបនិងបង្រ្កាបថតយកតែរូបភាពមកបង្ហោះអោយសារធារណះជនបានឃើញ ធាតុពិតបទល្មើសឡើងវិញលើសដើម។  មហាជនបានរិះគន់ថាលោកជិន សុីថា ជាកូនមន្ត្រីមិនដែលដឹងពីតួនាទី និងភារកិច្ចខ្លួនសោះត្រូវបានលោកអភុបាលខេត្តសុខ លូតែតាំងជានាយខណ្ឌនេះជាភាពអាមាស់មួយរបស់តដ្ឋបាលខេត្តកំពង់ធំ ។ បើនៅតែមានមន្ត្ត្រីគ្រាប់ល្ពៅល្អុយកាន់តួនាីខាងលើមច្ឆាជាតិរលាយផុតពូជជាពុំខានឡើយ ។ ដោយសារតែមន្រ្ដីជំនាញអដមត្ថភាពខាងលើនេះ បូករួមទាំងសមត្ថកិច្ចមួយចំនួនគ្មានឆន្ទះ និងយកតួនាទីរបស់ខ្លួនផ្សំគំនិតគ្នាជាមួយក្រុមឈ្មួញប្រព្រឹត្តបទល្មើសដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ.គឺរដូវត្រីពងកូនបន្ដពូជ មិនព្រមនាំគ្នាបង្រ្កាបអោយមានប្រសិទ្ធភាពនោះទេ! ការលើកឡើងនេះហាក់ដូចជាសមហេតុផលដែរ ព្រោះបច្ចុប្បន្នគេសង្កេតឃើញថាពូជត្រីមួយចំនួនបានបាត់សូន្យអស់

  បច្ចុប្បន្នបទល្មើសនេសាទកើនឡើងគួរឲ្យមានការព្រួយបារម្ភណ៍ ឆ្ឆាជាតិនេងរលាយហិនហោចហើយសូមអង្គភាពប្រឆាំងអំពើពុករលួយមេត្តាអង្កេតស្រាវជ្រាវតើពុតមែនឬទេ ។ បើពិតមែនត្រូវតែវះកាត់សាច់មហារីកនេះអោយបានកុំទុកឲ្យជាតិយើងស្លាប់ដោយសារមន្ត្រីគ្រាប់ល្ពៅល្អុយមួយពូជនេះសំលាប់បាននៅឆ្នាំ ២០២២ និង២០២៣ ។ ជាក់ស្តែងនៅព្រឹក ថ្ងៃទី១២ខែ កញ្ញា ឆ្នាំ ២០២១ក្រុមសារព័ត៌មានបានថតទិដ្ឋភាពបទល្មើសនេសាទ ដែលកំពុងបង្ហាញខ្លួនត្រៀបត្រាពេញផ្ទៃទឹក 

នៅចំណុចបឹងប្រវឹក.ខាងលិចបឹងរៀលក្នុង ស្រុកកំពង់ស្វាយ បឹងកំភ្លាញ ស្រុកស្ទោង ខេត្តកំពង់ធំ សុទ្ធសឹងតែជាបទល្មើសដែលប្រើប្រាស់ឧបករណ៍ ហាមឃាត់ដាច់ខាត ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ ។


 ប្រភពព័ត៌មានពីប្រជានេសាទបានទម្លាយឲ្យដឹងថាពួកគាត់ហ៊ាន នេសាទដោយបានប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ដោយសារតែបានទំនាក់ទំនងគ្រប់ស្ថាប័នពាក់ព័ន្ធអស់ហើយជាពិសេស  ស្ថាប័នជំនាញ ជិន សុីថា នាយខណ្ឌតែម្តង បើមិនដូច្នោះក៏មិនហ៊ានដាក់ដែរ។

 មហាជនកំពុងតែមានចម្ងល់យ៉ាងខ្លាំងថាជារៀងរាល់ឆ្នាំបទល្មើសក្នុងរដូវបិទឬរដូវហាមឃាត់មិនមានច្រើនស្អេកស្កះដូចឆ្នាំនេះឡើយដោយ គេសង្កេតឃើញថា ចាប់តាំងពីមានការតែងតាំង លោក ជិនស៊ីថា ជានាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំមក បទល្មើសបែរកើនឡើងគួរអោយកត់សម្គាល់ទៅវិញ ឬមួយលោកប៉ែន វណ្ណរិទ្ធ និងលោកសុខ លូ បានលាភដែរ ។

      មហាជនសំណូមពរ ឲ្យស្ថាប័នពាក់ព័ន្ធ អយ្យការ និងអង្គភាពប្រឆាំងអំពើរពុករលួយមេត្តាជួយរឹតបន្តឹង និងអនុវត្តច្បាប់ឲ្យខាងតែបានដើម្បីលុបបំបាត់អំពើពុករលួយ លុបបំបាត់ បទល្មើស ការនេសាទខុសច្បាប់ដើម្បីទុកឲ្យមឆ្ឆាជាតិមានឪកាសបានពងកូនបន្ដពូជផងទាន ។






0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436