-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

មន្រី្តគ្រាប់ល្ពៅនៅក្នុងខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

 

នៅថ្ងៃទី 05 /08/ 2022គម្រោងដេញថ្លៃមួយនៅក្នុងខេត្តតាកែវ បានឃុបឃិតគ្នាជាប្រព័ន្ធយកលុយរដ្ឋមហាចែកគ្នាស៊ី  សូម លោកអភិបាលខេត្ត មេត្តា ជួយទប់ស្កាត់ មន្រីគ្រាប់ល្ពៅមួយចំនួនតូច  ធ្វើឲ្យខូចសណ្តាប់ធ្នាប់
អាប់ឱនដល់ មន្រ្តីថ្នាក់ លើ   ។

សម្ដេចក្រឡាហោម អញ្ជើញបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

    



 បាត់ដំបង: ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅព្រឹកថ្ងៃ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិករដ្ឋសភា និងព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធានអង្គភាព តំណាងអង្គភាពនានា ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហា ផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ក្នុងនោះបានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ ។ ជាពិសេសការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងជូន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កើតឱកាសក្នុងការបើកដំណើរការប្រទេសបានពេញលេញ លើគ្រប់វិស័យ ។

សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ ផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់មួយចំនួនទៀតដល់អង្គសន្និបាត គឺ ទី១- ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។ ទី២- ការអនុវត្តន៍វិមជ្ឈការ និងវិសហមជ្ឈការ ។ ទី៣- ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី ។ ទី៤- ការគ្រប់គ្រងការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ។ ទី៥- ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទីក្រុង ។ ទី៦- ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ។ ទី៧- ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ។ ទី៨- ពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។ ទី៩- ការពង្រឹងរបៀបរបបការងារ ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara


រដ្ឋមន្រ្ដីក្រសួងអប់រំ ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ដើម្បីពង្រឹងកិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ; ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានជួប​ពិភាក្សាជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​ឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេស​ទាំងពីរ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​អប់រំ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា​បាន​ទទួល​ឥទ្ធិពល​ពី​​ប្រទេស​ឥណ្ឌាតាំងពីសម័យបុរាណ ដូចជាប្រវត្តិសាស្រ្ដ អក្សរសាស្រ្ដ ភាសា សាសនា និង​វប្បធម៌។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ដល់សាធា​រណរដ្ឋ​ឥណ្ឌា ដែលបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​អប់រំ ដូចជាការ​ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុង​ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់គម្រោង និងសកម្ម​ភាព​របស់សាធារណៈរដ្ឋឥណ្ឌា ទាក់ទងទៅនឹងវិស័យអប់រំ។

ជាមួយគ្នានេះដែរលោកជំទាវឯកអគ្គរដ្ឋទូត Devyani Uttam Khobragade បានលើក​ឡើងអំពីការស្នើសុំក្នុងការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ ដូចជាគម្រោងទាក់ទងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំ និងការបង្កើតក្រុមការងារជាមួយក្រសួងពាក់ព័ន្ធនានា។ លោកជំទាវបន្ដថា កន្លងមកសាធា​រណរដ្ឋ​ឥណ្ឌា តែងផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា​ផងដែរ៕ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

លោក ហ៊ុន ម៉ា​ណែ​តៈសន្តិភាព​”​គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​​ ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​

ចំនួនអ្នកទស្សនា: Views




ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការកងទ័ពជើងគោក​បាន​បញ្ជាក់ថា​”​សន្តិភាព​”​គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទ្វេរ​ឡើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់សម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ដូចនេះនៅក្នុង​ពិធី​អញ្ជើញ​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជាសម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគា​សិក្សា​មួយ​ខ្នង កម្ពស់​ពីរ​ជាន់​១២​បន្ទប់ អគារ​ទីចាត់ការ​មួយ​ខ្នង និង​ សមិទ្ធផល​នានា​នៅ​វិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ ។



​​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សមិទ្ធផល​ដែល​លេច​ជា​រូបរាង​នាពេលនេះ​គឺ​ផ្តើមចេញពី​កត្តា​ប្រទេស​​ជាតិ​យើង​មាន​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។ ដូច្នេះ “​សន្តិភាព​” គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទ្វេ​ឡើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​។​​គួរ​បញ្ជាក់ថា សមិទ្ធផល​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ រួមមាន​អគារសិក្សា​មួយ​ខ្នង កម្ពស់​ពីរ​ជាន់ ស្មើ​១២ បន្ទប់ រួម​នឹង​សមិទ្ធផល​នានា សរុប​ជា​ថវិកា ៤០៨.១៤០ ដុល្លារ​។​សមិទ្ធផល​ខាងលើ​គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​សប្បុរសជន​ដែលជា​អតីត​សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង​៕






 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436