-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

លោក ជាវ តាយ ជំរុញឱ្យស្រង់ស្ថិតិពលរដ្ឋមានបញ្ហាអត្តសញ្ញាប័ណ្ណ ដើម្បីឱ្យមន្ត្រីជំនាញដោះស្រាយឱ្យបានឆាប់

ចំនួនអ្នកទស្សនា: Views

(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានជំរុញដល់អាជ្ញាធរស្រង់ស្ថិតិប្រជាពលរដ្ឋមានបញ្ហាក្នុងការធ្វើអត្តសញ្ញាប័ណ្ណទាំងអ្នកមិនបានធ្វើ ឬអ្នកធ្វើហើយយឺតយ៉ាវ និងអ្នកបានទទួលហើយខុសឈ្មោះ ខុសថ្ងៃ-ខែ-ឆ្នាំកំណើត ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស។

ការក្រើនរំលឹករបស់លោក ជាវ តាយ ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីសមាជិក-សមាជិកាគណបក្សពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយមន្ត្រីសាខាបក្សភូមិ ឃុំ ប្រមាណ ៧១នាក់ ដែលរៀបចំឡើងនៅសាលាឃុំត្រមែង ស្រុកឈូក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ក្នុងពិធីជួបសំណេះសំណាលនោះ លោក ជាវ តាយ បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណប្រជាជនកម្ពុជា ដល់មន្ត្រីគណបក្សឃុំទាំងអស់។ រហូតមកដល់សព្វថ្ងៃនេះ សម្តេចទាំងពីរបានដឹកនាំគណបក្ស និងប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានក្រើនរំលឹកដល់មន្ត្រីគណបក្សឃុំទាំងអស់ត្រូវខិតខំថែទាំសុខភាព ដើម្បីត្រៀមចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងឆ្នាំ២០២៣ ខាងមុខ ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងត្រូវខិតខំបំពេញតួនាទីភារៈកិច្ចតាមគោលការណ៍របស់គណបក្ស ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរ និងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាងពិសេសត្រូវតាមដានឱ្យបានដិតដល់ចំពោះអ្នកចំណាកស្រុកដែលត្រឡប់មកលំនៅឋានវិញ ប្រសិនបើមានការសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ រាយការណ៍ទៅកាន់អាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចុះមកពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ១៩ ជៀសវាងការចម្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍។

លោក ក៏បានជំរុញដល់អាជ្ញាធរស្រុកត្រូវប្រមូល និងស្រង់ស្ថិតិចំនួនពលរដ្ឋដែលមានបញ្ហា ក្នុងការធ្វើអត្តសញ្ញាប័ណ្ណទាំងអស់ ទាំងអ្នកមិនបានធ្វើ ឬអ្នកធ្វើហើយយឺតយ៉ាវ និងអ្នកបានទទួលហើយខុសឈ្មោះ ខុសថ្ងៃ ខែ ឆ្នាំកំណើត ឲ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យដោះស្រាយពន្លឿនជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីយកទៅប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។

លោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកាជូនគណបក្សឃុំត្រមែងចំនួន ១លានរៀល និងអ្នកចូលរួមចំនួន ៤១នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងកងកម្លាំងមួយចំនួន សរុបថវិកាចំនួន ៣លាន ៥ម៉ឺនរៀល៕


ប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៥១នាក់

ចំនួនអ្នកទស្សនា: Views


សៀមរាប​៖ ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​រសៀលថ្ងៃ​សៅរ៍ ទី​២២ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​រាយការណ៍​ឱ្យដឹងថា មាន​ប្រជា​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦៖០០​នាទី​ល្ងាច ដែល​ចូលមក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ៥១​នាក់ ស្រី ២២​នាក់ ក្នុងនោះ​កុមារា ០០​នាក់ កុមារី ៣​នាក់ មាន​ដូចខាងក្រោម​៖

1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៖ ចំនួន ១២​នាក់ ស្រី ៦​នាក់ កុមារា ០០​នាក់ កុមារី ២​នាក់​។ 2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ៧​នាក់ ស្រី ២​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 3- សម្រាប់​ច្រករបៀង​ម៉ាឡៃ​៖ ចំនួន ៤​នាក់ ស្រី ២​នាក់ កុមារា ០០​នាក់ កុមារី ១​នាក់​។ 4- សម្រាប់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​÷ ចំនួន ២៩​នាក់ ស្រី ១២​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 5- ច្រក​ដូង ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​÷ ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ កុមារា​ចំនួន ០០​នាក់ កុមារី​ចំនួន ០០​នាក់​។ 6- ខេត្ត​ប៉ៃលិន ច្រក​ព្រំ​÷ ចំនួន ០០​នាក់ ប្រុស​ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ ។​

​សូមបញ្ជាក់​៖ ពួកគាត់​ទាំង ៥១​នាក់ ស្រី ២២​នាក់ ត្រូវបាន​ក្រុមការងារ​គ្រូពេទ្យ ប្រចាំការ​តាម​ច្រកព្រំដែន​នីមួយៗ ពិនិត្យ​សុខភាព​បឋម ឃើញ​មាន​សុខភាព​ធម្មតា ហើយ​ត្រូវបានធ្វើ​ការដឹកជញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សៀមរាប ក្នុងថ្ងៃនេះ​ទាំង​អ​សើ​ហើយ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប 

តំបន់យុទ្ធសាស្ត្រធំៗចំនួន៦ ត្រូវបានកំណត់ជាតំបន់អាទិភាពក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥

ចំនួនអ្នកទស្សនា: Views





(ភ្នំពេញ)៖ នៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកតំបន់យុទ្ធសាស្ត្រធំៗចំនួន៦ ជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តនេះ ក្នុងនោះរួមមាន តំបន់

ព្រឹកស្អែកនេះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ១លានដូស ជាការបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់កម្ពុជា

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ): ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូសបន្ថែមទៀត។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា លើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។

សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភានេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕

ពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ ជូនគ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្នលើខ្នងទំនប់ ៥៤, ៩២ និង៩៤ ស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ): ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម បានចូលរួមជាអធិបតីក្នុងពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ ជូនគ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្នលើខ្នងទំនប់ ៥៤, ៩២ និង៩៤ ស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

គួរបញ្ជាក់ផងដែរថា លំនៅឋានអចិន្ត្រៃយ៍នេះ ដែលមានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ ត្រូវបានសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់សំណង់បន្ថែមនៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាតពីរបងដីខាងក្រោយ១ម៉ែត្រ ការសាងសង់លំនៅឋាននេះ និងមានការចុះតាមដានត្រួតពិនិត្យជាប្រចាំពីក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព និងសុវត្ថិភាពផងដែរ។

លំនៅឋានទាំងនេះជាប្រភេទលំនៅឋានថ្មី ស្អាត សាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេស ប្រកបដោយផាសុខភាព និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodia Airport Investment។

សូមជម្រាបជូនថាកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមានផ្ទៃក្រឡាត្រឹមតែ ៤០០ហិកតា ដែលទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់ តែប៉ុន្នោះ។

សូមបញ្ជាក់ផងដែរថា នេះជាកាដូដ៏តម្លៃមហិមា ដែលមិនអាចកាត់ថ្លៃបាន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសភូមិសាស្រ្តខេត្តកណ្តាល និងមួយផ្នែកទៀត នៃខេត្តតាកែវ ដើម្បីធ្វើជាទីតាំងសម្រាប់ដំណើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F នៅលើផ្ទៃដីទំហំសរុប ២៦០០ហិកតា ដែលក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២ ២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០។

 ប្រភព៖ ឯកឧត្តម គង់ សោភ័ណ្ឌ

ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣របស់ខ្លួន

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ 
នៅរសៀលថ្ងៃ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ទី១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៤។ ទី២-លើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣។ ទី៣-ស្ដាប់របាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ ប្រចាំខែមេសា ឆ្នាំ២០២១។ ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ។ ទី៥-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង។ ទី៦-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែនការក្របខ័ណ្ឌ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង។ ទី៧-សំណួរ-ចម្លើយ និងការបញ្ចេញមតិយោបល់។

ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាខេត្តបាត់ដំបង បានផ្ដោតបញ្ហាសំខាន់ ទៅលើការបន្តប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៌២០កម្ភៈ ដែលមកទល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយ និងការនាំចូលពីប្រទេសថៃ៕

 (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)

សម្ដេចប្រធានរដ្ឋសភា៖ ទិវាជាតិនៃការចងចាំ យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព

ចំនួនអ្នកទស្សនា: Views

  


(ភ្នំពេញ ):ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ថ្ងៃនេះជា «ទិវាជាតិ នៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំ និងមិនអាច បំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ ហើយយើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព។ ការថ្លែងដូច្នេះរបស់សម្ដេចប្រធានរដ្ឋសភា តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

សម្ដេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរម្លឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ សម្ដេចប្រធានបានលើកឡើងថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ ទន្ទឹមនេះ គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។

សម្ដេចពញាចក្រីបានបន្ថែមថា ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្កជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

សម្ដេចប្រធានរដ្ឋសភាបានថ្លែងបញ្ជាក់ថា “យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ”។

សម្ដេចប្រធានរដ្ឋសភាក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕

រដ្ឋបាលខេត្តកណ្ដាល បន្ដផ្អាកដំណើរការបណ្ដោះអាសន្នផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

 


(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចបន្ដផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារទាំងអស់ ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្ដីសម្រេចរបស់អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ត្រូវផ្អាកជាបណ្ដោះអាសន្នបន្ដទៀត រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់អភិបាលខេត្តកណ្ដាល៖



លទ្ធផលនៃជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ): ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

គួរបញញជាក់ផងដែរថា ជំនួបនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាការងារ អំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់សម្ភារវេជ្ជសាស្ដ្រ និងស្បៀងអាហារទំនុកបម្រុងជូនមន្ទីរពេទ្យ ហ្លួងម៉ែ

ចំនួនអ្នកទស្សនា: Views

 


( ភ្នំពេញ): ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១  ឯកឧត្តម ប៉េង ពោធិ៍នា តំណាងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភារមួយចំនួន ប្រគល់ជូនដល់លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃ ស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងពិធីប្រគល់ និងទទួលនេះ ឯកឧត្តម ប៉េង ពោធិ៍នា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យហ្លួងម៉ែនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅក្នុងស្ថានការលំបាកជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយកនូវស្បៀងអាហារទំនុកបម្រុង និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យហ្លួងម៉ែ នាពេលនេះ ។

លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ ក៏បានថ្លែងអំណរគុណដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ក្នុងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ។ ដែលសកម្មភាពទាំងនេះបានបង្ហាញ អំពីការចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការយកចិត្តទុកដាក់ រួមដៃគ្នាជាមួយវិស័យសុខាភិបាល រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ។

ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យ សូមបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។

សូមជម្រាបផងដែរថា អំណោយដែលនាំមកជូនមន្ទីរពេទ្យ ហ្លួងម៉ែ នៅពេលនេះ រួមមាន៖ ម៉ាសពេទ្យ ៤៥.០០០ម៉ាស, អង្ករ ៥០០គីឡូក្រាម, ទឹកបរិសុទ្ធ ២០កេស, មី ២០កេសតូច, ទឹកស៊ីអ៊ីវ ២៤០ដប, ទឹកត្រី ២៤០ដប, អាល់កុល ៥កាន, និងថវិកាមួយចំនួនផងដែរ៕

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436