-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

អភិបាលខេត្តកណ្ដាល អញ្ជើញទទួលការឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល

KKKចំនួនអ្នកទស្សនា: Views

  


(កណ្ដាល) : ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះរៀបចំនូវសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅស្រុកអង្គស្នួល។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៤៥ តោន មី ៣០០០ កេសតូច ទឹកស៊ីអ៊ីវ ៣០០០ យួរ និងត្រីខ ៣០០០ កេស ប្រគល់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងស្រុកអង្គស្នួល។

មានប្រសាសន៍ឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលកំពុងស្ថិតនៅតំបន់ក្រហម ដែលតម្រូវឱ្យអាជ្ញាធរស្រុក ខេត្ត ធ្វើការឧបត្ថម្ភនូវស្បៀងអាហារជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការចាំបាច់របស់ពួកគាត់ផងដែរ ធ្វើយ៉ាងណាមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ស្បៀងអាហារនោះឡើយ។

សូមបញ្ជាក់ផងដែរថា ស្រុកអង្គស្នួលគឺជាស្រុកមួយដែលត្រូវបានរដ្ឋបាលខេត្តកណ្ដាល បានសម្រេចកំណត់នៅតំបន់ក្រហម ចំនួន ៤ភូមិ តំបន់លឿងទុំចំនួន ៣ភូមិ ស្ថិតនៅឃុំបែកចាន និងតំបន់លឿងចំនួន ១ភូមិ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ទូទាំងស្រុកអង្គស្នួលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ៣៥៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៦នាក់ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កចំនួន ២៦៦នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៤,៧៦១នាក់៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436