-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

នាយករដ្ឋមន្ត្រី អំពាវនាវឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ចំនួនអ្នកទស្សនា: Views



សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឱ្យបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីកម្ពុជារឹតបន្តឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងកំហុក នាឆ្នាំ២០១៩ កន្លងមក។ បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ»។ ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចឱ្យប្រជាពលរដ្ឋ និងយុវជនបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស។ ជុំវិញបញ្ហាច្បាប់ចរាចរណ៍នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីនេះៗ បានកំណតយកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីធ្វើការអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មី ដែលត្រូវពិន័យជាទឹកប្រាក់បានដំឡើងពី៣ ទៅ ៥ដង។ បើតាមគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក បានជំរុញការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងសកម្មនៅទូទាំងប្រទេស បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន១៥០លើក ស្មើ១៤% ចំនួនអ្នកស្លាប់ថយចុះ២០នាក់ ស្មើ៤% និងចំនួនអ្នករបួសថយចុះ២៧៧នាក់ ស្មើរ១៧% បើធៀបត្រីមាសទី១ ឆ្នាំ២០១៩។ ដូចសម្ដេចនាយករដ្ឋមន្ត្រីដែរ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅដល់សាធារណៈជនដែលប្រើប្រាសផ្លូវត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយសជាតិ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436