-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរស្រុកខ្សាច់កណ្ដាល តាមដានឱ្យជាប់នូវស្ថិតិពលរដ្ឋចេញ-ចូលមូលដ្ឋាន ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាលគ្រប់លំដាប់ថ្នាក់ បន្តតាមដានឱ្យបានជាប់ជាប្រចាំ ក្នុងការគ្រប់គ្រងស្ថិតិរបស់ប្រជាពលរដ្ឋរបស់យើងនៅតាមភូមិឃុំ ឱ្យបានច្បាស់លាស់ ជៀសវាងមានការឆកល្វែង ដោយមានប្រជាពលរដ្ឋចេញចូលពីមូលដ្ឋានផ្សេង ដែលពុំមានព័ត៌មានច្បាស់លាស់ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍។

ណែនាំយ៉ាងដូច្នេះ របស់លោកអភិបាលខេត្តបានធ្វើឡើងនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្នុងពិធីជួបសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់មន្រ្តីរាជការរដ្ឋបាលស្រុកខ្សាច់កណ្តាល ក្រុមគ្រូពេទ្យ កងកម្លាំងទាំងបីរបស់ស្រុក ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងវិទ្យាល័យ បច្ចេកទេស ហ៊ុន សែន រ៉ូតា នៅឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល។

លោកអភិបាលខេត្តបានបន្តថា «នៅចំពោះមុខនេះ ដើម្បីចៀសវាងការបិទផ្សារនៅតាមស្រុកផ្សេងបន្ថែមទៀត ដែលពុំទាន់ជួបហានិភ័យ នៃការផ្ទុះវីរុសកូវីដ-១៩ រដ្ឋបាលស្រុកត្រូវគិតគូររៀបចំសណ្តាប់ធ្នាប់ ដោយត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពពីកន្លែងមួយ ទៅកន្លែងមួយ និងត្រូវប្រើប្រាស់ឧបករណ៍វាស់ស្ទង់កម្តៅ ដាក់ទឹកអាល់កុលសម្រាប់លាងដៃជាប់ជាប្រចាំ បើពុំដូច្នោះទេ នឹងមិនអនុញ្ញាតឱ្យពួកគាត់បន្តលក់ដូរតទៅទៀតបានទេ រួចបន្តធ្វើការផ្សព្វផ្សាយជាប់ជាប្រចាំ ដល់អាជីវករ ព្រមទាំងប្រជាពលរដ្ឋ បានយល់ច្បាស់ និងចូលរួមសហការគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការរួចផុតពីការវាយប្រហាពីវីរុសកូវីដ-១៩ គឺ ៣កុំ និង៣កាពារ»

ស្ថិតក្នុងឱកាសនេះដែរ លោកគង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារ មិនថាយប់ ឬថ្ងៃ ដោយមិនខ្លាចហត់នឿយ ដើម្បីគ្រប់គ្រងស្ថានការណ៍ ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនឱ្យបន្តការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕



0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436