-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

រយៈពេល១៥ថ្ងៃ យានយន្ត ២៣,៧៧២គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២៣,៧៧២គ្រឿង ក្នុងនោះម៉ូតូ ១៧៥៩៧គ្រឿង និងរថយន្ត ៦,១៧៥គ្រឿង។ នេះបើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ។ បើកAPPមើលរូបផ្សេងទៀត របាយការណ៍បន្តថា រយៈពេល ១៥ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១០២លើក ស្លាប់ ៥២នាក់ និងរបួស ១៤៥នាក់។ សម្រាប់ថ្ងៃទី១៥ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន ១,៣៩១គ្រឿង ក្នុងនោះម៉ូតូមាន ១,០១៨គ្រឿង និងរថយន្ត ៣៧៣គ្រឿង។ របាយការណ៍បញ្ជាក់ថា សម្រាប់ម៉ូតូ បទល្មើសត្រូវបានកត់សម្គាល់ភាគច្រើន គឺអត់មួក បំពានស្លាកសញ្ញា ដឹកលើសចំណុះ ស្រវឹង អត់ផ្លាកលេខជាដើម។ សម្រាប់រថយន្តវិញ ពាក់ព័ន្ធនឹងការល្មើសល្បឿន អត់ពាក់ខ្សែក្រវាត់ គ្មានបណ្ណបើកបរ និងបើកបរប្រើប្រាស់ទូរស័ព្ទជាដើម។ រយៈពេល ១៥ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ៕ ចុចមើលព័ត៌មានជំងឺកូវីដ-១៩ច្រើនទៀត more

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436