-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី អញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី រួមលោកជំទាវជាថ្នាក់ដឹកនាំជាច្រើននាក់ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដើម្បីទទួលយកនូវកុសលផលបុណ្យរៀងៗខ្លួន និងជាការរួមចំណែក ជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ជាមួយនឹងការនាំយកចង្ហាន់ គ្រឿងឧបភោគបរិភោគ នំចំណីភេសជ្ជៈគ្រប់ប្រភេទ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ និងចូលរួមរីករាយជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។ 

  ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី និងថ្នាក់ដឹកនាំ រួមជាមួយពុទ្ធបរិស័ទ្ធ បានអញ្ជើញបត្ដិព្រះធម៌ សូត្រមន្ដនមស្សកាចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិតដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿងដូចពេលបច្ចុប្បន្ននេះ ។ 

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចែកចេញជាពីរថ្នាក់ ក្នុងនោះចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង ។ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដែលទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី និងប្រជាពលរដ្ឋ បានអញ្ជើញយកចង្ហាន់រាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន យុទ្ធជនពលីជិវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសលដល់សាច់ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅបរលោកខាងមុខ និងបួងសួង សូមឱ្យជួបតែសេចក្តីសុខសប្បាយគ្រប់ពេលវេលា ៕













0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436