-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

កម្ពុជា ស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ជំរុញការធ្វើសេរីភាវូបនីយកម្មជនមានពិការភាពក្នុងតំប់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ជំរុញការធ្វើសេរីភាវូបនីយកម្មជនមានពិការភាពក្នុងតំប់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប ដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរអំពីសុខមាលភាពរបស់ជនមានពិការភាពឱ្យមានភាពទាក់ទាញនិងរស់រវើក សម្រាប់ការធ្វើវិនិយោគលើជនមានពិការភាព។ ថ្លែងក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥” នៅទីក្រុងម៉ាកាសានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

 ឯកឧត្តម​ ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់វេទិកាអាស៊ានជាន់ខ្ពស់នេះ មានលក្ខណៈស្របទៅនឹងមូលបទ ដែលសាធារណៈរដ្ឋឥណ្ឌូណេស៊ី កំពុងធ្វើជាប្រធានអាស៊ាន ក្នុងគោលបំណងពន្លឿននិងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែជារួមរបស់រដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈនៃការអនុវត្តថ្នាក់ជាតិ និងថ្នាក់តំបន់នៃផែនការមេឆ្នាំ២០២៥៖ ការបញ្ជ្រាបសិទ្ធិជនមានពិការភាពនៅក្នុងសសរស្ដម្ភទាំងបី។ ឯកឧត្តម​ ឯម ច័ន្ទមករា បន្ដថា ក្នុងស្មារតីនេះ រដ្ឋមន្ត្រីសង្គមកិច្ចអាស៊ានគួរបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធទំនាក់ទំនង ពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងតំប់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន។ ទន្ទឹមនេះត្រូវបន្តរក្សាឱ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន» សម្រាប់កិច្ចការសង្គមកិច្ច ក្នុងការកសាងទំនាក់ទំនងសកលនិងតំបន់ដែលផ្តោតលើវិស័យពិការភាព។

 បន្ថែមលើនេះ ឯកឧត្តម​ ឯម ច័ន្ទមករា បានបញ្ជាក់ថា រដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ក៏គួរធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវកិច្ចទំនាក់ទំនង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យ មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាពនាបច្ចុប្បន្ន។ ឯកឧត្តម​ ជឿជាក់ថា ជាមួយនឹងមតិយោបល់ល្អៗពីថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងអស់ លទ្ធផលនៃកិច្ចប្រជុំ នាពេលនេះ នឹងក្លាយជាបង្គោលចរថ្មីមួយនៃទំនាក់ទំនងរបស់យើងដើម្បីជនមានពិការភាពក្នុងតំបនអាស៊ាន។ 

ឯកឧត្តម​ ឯម ច័ន្ទមករា បន្ថែមថា ផាសុកវត្ថុផ្នែកទំនាក់ទំនង ត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅកម្ពុជា ពិសេសការរៀបចំឱ្យមានអ្នកបកប្រែភាសាសញ្ញានៅតាមស្ថានីយទូរស្សន៍នានា។ ចំណែកសម្ភារៈសិក្សាសម្រាប់ជនមានពិការភាព ក៏ត្រូវ បានអភិវឌ្ឍន៍សម្រាប់កុមាររហូតដល់មនុស្សពេញវ័យដែលមានពិការភាព។ ជនមានពិការភាពកម្ពុជា ត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារតាមអត្រាកំណត់ ២%សម្រាប់មន្ត្រីរដ្ឋ និង១%សម្រាប់វិស័យឯកជន ហើយជនមានពិការភាពនៅកម្ពុជាក៏កំពុងទទួលបាននូវការផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ទៅតាមកម្រិតនីមួយៗ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តនូវការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះពិសេសជនមានពិការភាព។

 កម្ពុជាបានចំណាយថវិកាអស់ជាង ១ ២០០លានដុល្លារ មានអ្នកទទួលផលចំនួនជិត ១,៥លានគ្រួសារសម្រាប់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះនៅកម្ពុជា។ គូសបញ្ជាក់ថា យើងត្រូវពង្រឹងការសម្របសម្រួលការរៀបចំគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់យើង ដើម្បីធានាថាយើងអាចស្តារនិងងើបចេញពីវិបត្តិបានដូចៗគ្នា សម្រាប់ជនមានពិការភាពក្នុងតំបន់អាស៊ានរបស់យើង។ ក្នុងនោះ យើងត្រូវបន្ស៊ីកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយរបស់យើង ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ និងសកលដើម្បីសម្រេចបាននូវសង្គតិភាព និងមិនមានការបែកខ្ញែកគ្នា៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436