-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល ប្រទេសអារ៉ាប៊ីសាអូឌីត

ចំនួនអ្នកទស្សនា: Views

(អារ៉ាប៊ីសាអូឌីត)៖ លោក ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

មហាសន្និបាតវិសាមញ្ញនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិក និងប្រតិបត្តិករប្រៃសណីយ៍ជាតិ និងឯកជន មកពី​ ១៩២ប្រទេស។

ក្នុងឱកាសមហាសន្និបាតវិសមញ្ញនេះ ប្រធានបទសំខាន់មួយ ដែលត្រូវបានលើកយកពិភាក្សា គឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី ដើម្បីពង្រីកវិស័យប្រៃសណីយ៍កាន់តែទូលំទូលាយ (WPSPs) ដែល រួមមានក្រុមហ៊ុនឯកជន និងអង្គការដៃគូនៅខាងក្រៅបណ្តាញរបស់សហភាពប្រៃសណីយ៍សកល (UPU) ជាពិសេសការប្រើឌីជីថលជាជំនួយ ដើម្បីធានាបាននូវសេវាកម្ម ប្រកបដោយប្រសិទ្ធភាពជាសកល។

ទន្ទឹមនឹងនេះ ប្រទេសសមាជិកក៏បានពិនិត្យមើលវិធីសាស្រ្ត ក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុប្រៃសណីយ៍ ផងដែរ។ សំណើដែលបានលើកឡើង បានពិភាក្សាទៅលើការស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័ស និងដើម្បីពង្រីកតួនាទីរបស់វិស័យប្រៃសណីយ៍ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសកល សម្រាប់មនុស្សជាងមួយពាន់លាននាក់ ដែលមិនបានប្រើប្រាស់សេវាកម្មធនាគារ។

មហាសន្និបាតវិសាមញ្ញនេះ ក៏បានពិភាក្សាបន្ថែមដោយឈរលើមូលដ្ឋានសេចក្តីសម្រេច មហាសន្និបាតលើកទី២៧ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ឆ្នាំ២០២១ ដែលផ្តោតលើសកម្មភាពការការពារអាកាសធាតុ ក្នុងវិស័យប្រៃសណីយ៍។

ប្រទេសសមាជិក ក៏បានពិនិត្យឡើងវិញនូវសំណើសម្រាប់គោលដៅអនុវត្ត កាត់បន្ថយការបំភាយឧស្ម័នដោយស្ម័គ្រចិត្ត និងការប្តេជ្ញាលើការដាក់ចេញសកម្មភាព ដោះស្រាយបញ្ហាអាកាសធាតុ គំនិតផ្តួចផ្តើមការកសាងសមត្ថភាព និងឱកាសក្នុងកិច្ចសហប្រតិបត្តិការជាមួយ WPSPs ដើម្បីរកដំណោះស្រាយ បញ្ហាអាកាសធាតុ។

ទន្ទឹមនឹងនេះ UPU ក៏បានបើកកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រឆ្នាំ២០២៣ នៅក្នុងឱកាសនៃមហាសន្និបាទនេះផងដែរ ដោយមានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា៖ រដ្ឋមន្ត្រី ប្រធាននិយ័តករប្រៃសណីយ៍ និងនាយកប្រតិបត្តិប្រៃសណីយ៍ ដើម្បីពិភាក្សាអំពី «មនុស្ស គោលបំណង និងវឌ្ឍនភាព៖ ជំពូកថ្មីសម្រាប់វិស័យ ប្រៃសណីយ៍»។

ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក.ប.ទ. ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Takeuchi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ប្រទេសជប៉ុន។

នៅក្នុងជំនួបនេះ លោក ប៉ា វង្សវិចិត្រ និងលោក Takeuchi បានសម្តែងសេចក្តីរីករាយ ចំពោះការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍រួមគ្នា ដើម្បីអបអរសាទរខួបលើកទី៧០ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងការចូលរួមចំណែករបស់ប្រទេសជប៉ុន ក្នុងការជួយអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

សូមជម្រាបថា សហភាពប្រៃសណីយ៍សកល (UPU) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៤ បច្ចុប្បន្នមានសមាជិកចំនួន ១៩២ប្រទេស។ សហភាពនេះបានដើរតួនាទីជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាង តួអង្គទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ដោយធានានូវបណ្តាញសកលមួយសម្រាប់ផលិតផល និងសេវាប្រៃសណីយ៍ តាមរយៈការបំពេញមុខងារជាអ្នកប្រឹក្សាយោបល់ សម្របសម្រួល ទំនាក់ទំនង និងការផ្តល់ជំនួយបច្ចេកទេស។

សហភាពនេះក៏បានកំណត់បទប្បញ្ញត្តិនានា ដើម្បីផ្លាស់ប្តូរបញ្ញើ និងផ្តល់អនុសាសន៍សម្រាប់ជំរុញកំណើននៃបរិមាណបញ្ញើ និងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុ ព្រមទាំង លើកកម្ពស់គុណភាពសេវាសម្រាប់អ្នកប្រើប្រាស់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436