-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចុះជួបកម្មករជិត ២ម៉ឺន​នាក់​ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុង​ទឹក​ដី​ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹកនេះសម្តេចមានសេចក្តីសោមនស្សរីករាយ បានជួបកម្មករ កម្មការិនី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនបោះបង់ប្រជាពលរដ្ឋ កម្មករ កម្មការិនីនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបោះបង់ឡើយនយោបាយជួយដល់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ឈរលើនយោបាយ «ចែកគ្នារស់ ជួយគ្នារស់»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិតមិនគ្រប់គ្រាន់ទេ តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្តដំឡើងជូនកម្មករ និយោជិតរាល់ឆ្នាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ហើយឆ្នាំ២០២៤ អត់មានដំឡើងប្រាក់ឈ្នួលនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងមួយដ៏ល្អសម្រាប់កម្មករ កម្មការិនីនៅកម្ពុជា ដែលប្រាក់ឈ្នួលខ្ពស់ជាងប្រទេសមួយចំនួនហើយ ទទួលបានការដំឡើងនៅឆ្នាំ២០២៤ថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃពលកម្មខ្ពស់ អាចជារនាំងទាក់ទាញអ្នកវិនិយោគថ្មីមកកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណកម្មករ និយោជិត ដែលបានគាំទ្រការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឧបត្ថម្ភរបស់នាយករដ្ឋមន្ត្រី២ដុល្លារ គឺជាការជំរុញឱ្យភាគីថៅកែទទួលយក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់នៅឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសុខចិត្តចេញខាតថ្លៃអគ្គិសនីរាប់លានដុល្លារក្នុងមួយខែ ដើម្បីសម្រាលបន្ទុកចំណាយរបស់កម្មករ និយោជិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងពេលទស្សនកិច្ចនៅអាមេរិក សម្តេចជួបអ្នកធ្វើធុរកិច្ចរបស់អាមេរិកចំនួន៥៨ក្រុមហ៊ុន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលខាងមុខនឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការវិនិយោគនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាង៤០ថ្ងៃ រាជរដ្ឋាភិបាល បានធ្វើការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តរឿងក្រុមប្រឆាំងចោទ កន្និដ្ឋា ថាលក់ក្បាល ក្រោយបកស្រាយរឿងពន្ធ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមវិទ្យុប្រឆាំងក្រៅស្រុក ប្រឹងប្រែងផ្សព្វផ្សាយញុះញង់ឱ្យពលរដ្ឋស្អប់រាជរដ្ឋាភិបាល

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពន្ធនៅកម្ពុជា ដែលរាជរដ្ឋាភិបាលយកមានចំនួន១៣មុខ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបញ្ហារបស់ប្រជាពលរដ្ឋសម្តេចត្រូវយកចិត្តទុកដាក់ទាំងអស់។ តែរឿងបញ្ហារបស់ប្រជាពលរដ្ឋ គឺសម្តេចត្រូវនិយាយ ដោយឡែករឿងពន្ធផ្តើមចេញពីសម្ភាសន៍របស់លោក គង់ វិបុល គឺសម្តេចឱ្យសាមីស្ថាប័នជាអ្នកបកស្រាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតាមដានរាល់បញ្ហារបស់ប្រជាពលរដ្ឋ តែសម្តេចរុញឱ្យអាជ្ញាធរពាក់ព័ន្ធជាអ្នកពិនិត្យ និងដោះស្រាយ។ តើចាំបាច់ត្រូវឱ្យនាយករដ្ឋមន្ត្រីចេញមុខដោះស្រាយគ្រប់រឿងឬ?

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការខ្លះសម្តេចដោះស្រាយផ្ទាល់ រីឯកិច្ចការខ្លះទៀត គឺសម្តេចឱ្យក្រសួងស្ថាប័នចេញមកដោះស្រាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើចង់ឱ្យនាយករដ្ឋមន្ត្រីធ្វើជាអ្នកនាំពាក្យឱ្យក្រសួងស្ថាប័នរដ្ឋឬ?

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ពេលជួបនាយករដ្ឋមន្ត្រីថៃ សម្តេចស្នើឱ្យក្រសួងវប្បធម៌ប្រទេស​ទាំង​ពីរ ដោះស្រាយផ្សព្វផ្សាយរឿងសង់ប្រាសាទនៅថៃ។

* ឆ្លើយតបនឹងគេប្រៀបធៀបជាមួយរាជរដ្ឋាភិបាលថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមានលុយច្រើនទេ តែមិនឱ្យប្រជាពលរដ្ឋដាច់បាយនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណាយប្រមាណ ១២០០លានដុល្លារ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបងញ្ហាអតិផរណា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលសិក្សាពង្រីកសេវាផ្តល់ការគាំពារផ្នែកសុខភាពដល់ពលរដ្ឋប្រមាណ ៩លាននាក់ ចំណាយរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះរាជរដ្ឋាភិបាលចំណាយ ១០០លានដុល្លារសម្រាប់វិស័យកសិកម្ម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចណែនាំទៅអភិបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីទាក់ទាញអ្នកទេសចរណ៍ទៅសៀមរាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបញ្ហាជីវភាព និងការប្រឈមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ត្រូវបានសម្តេចគិតគូរតាំងពីដើមទី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយធុរជន រាជរដ្ឋាភិបាលនឹងបង្ហាញកិច្ចអន្តរាគមន៍នានា ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនមានបង្កើតច្បាប់ពន្ធថ្មីនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី អត់មានដំឡើងអត្រាពន្ធទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រកាសមិនយកពន្ធលើដីស្រែ, សម្ភារៈកសិកម្ម, ពន្ធកសិផល, ពន្ធចលនទ្រព្យ តម្លៃក្រោម ២៥,០០០ដុល្លារ, មិនយកពន្ធប្រថាប់ត្រា ក្រោម ៧ម៉ឺនដុល្លារ, មិនយកពន្ធប្រថាប់ត្រាលើការផ្ទេអចលនទ្រព្យពីសាច់ញាតិ, ម៉ូតូ និងកង់៣ អត់យកពន្ធផ្លូវទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបន្តនយោបាយមិនយកភាស៊ីពីការលក់ដូរតិចតួចនៅតាមផ្សារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរការប្រឹងប្រែងប្រមូលពន្ធ តែត្រូវកាត់បន្ថយនីតិវិធីកុំឱ្យជាន់គ្នា ហើយកុំអនុវត្តន៍លើស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំង មូរ សុខហួរ តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូត ?

* សម្តេចធិបតី បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១០៖២៥នាទី,

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436