-->

ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>


ផ្សាយពាណិជ្ជកម្ម
<<...CHORN TV ONLINE មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/អាស័យដ្ឋាន/ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436...>>

លោក ឃួង ស្រេង ចាត់ទុកការជួយមនុស្សចាស់ ប្រៀបបានទៅនឹងការជួយខ្លួនឯង

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ការជួយមនុស្សវ័យចាស់ ប្រៀបបានទៅនឹងការជួយខ្លួនឯង ដែលយើងត្រូវមានការតបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឲ្យសក្តិសមទៅនឹងគុណបំណាច់របស់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងសម្រាប់ជាតិមាតុភូមិកន្លងមក។

ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ការជួយ មនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា» ប្រធានបទនេះ ពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីតម្លៃនៃអំពើល្អ ចំពោះមនុស្សវ័យចាស់ ក្នុងវប្បធម៌ដ៏ល្អផូរផង់នៃសង្គមជាតិយើង ពោលគឺការជួយមនុស្សវ័យចាស់ ប្រៀបដូចជាការជួយ ខ្លួនឯង ដូច្នេះត្រូវមានការតបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឲ្យសក្តិសមទៅនឹងគុណបំណាច់របស់ពួកគាត់។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានកិតិ្តយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងបានផ្ដល់ក្ដីអាណិតស្រឡាញ់ យកចិត្តទុកដាក់ ផ្តល់តម្លៃ និងគិតគូរពីសុខទុក្ខរបស់មន្ត្រីរាជការនិវត្តន៍ជនជារៀមច្បង និងមនុស្សវ័យចាស់ទាំងអស់ ដោយបានផ្តល់តម្លៃយ៉ាងធំធេង តាមរយៈការកំណត់យក ថ្ងៃទី១ ខែតុលា ជាថ្ងៃប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជារៀងរាល់ឆ្នាំ។

លោកអះអាងថា មនុស្សចាស់ ជាប្រភព នៃបទពិសោធន៍មិនចេះរីងស្ងួត សម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត។ អត្ថន័យនៃការប្រារព្ធទិវានេះ ក៏ជាការរំលឹកដល់គុណូបការៈចំពោះ មន្ត្រីរាជការនិវត្តន៍ជនទាំងអស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា។

លោកបានបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងផែនការ បានបង្ហាញឲ្យឃើញថា ចំនួនមនុស្សវ័យចាស់កម្ពុជា នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ មាននិន្នាការកើនឡើងក្នុងអត្រាប្រមាណ៤%ក្នុងមួយឆ្នាំ ខណៈពេលដែលមនុស្សវ័យក្មេង មានអត្រាកើនឡើងត្រឹមតែ១% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយតាមការព្យាករណ៍ចំនួនមនុស្សវ័យចាស់នៅកម្ពុជា នឹងកើនឡើងដល់ប្រមាណ២លាននាក់ ស្មើនឹង១១% នៃចំនួនប្រជាជនសរុប ១៨លាននាក់ នៅឆ្នាំ២០៣០។ នេះគឺជាសារមួយដ៏មានសារៈសំខាន់ តម្រូវឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាគិតគូរយកចិត្តទុកដាក់ អំពីយន្តការដើម្បីគាំពារ ផ្ដល់ភាពកក់ក្ដៅទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់មនុស្សវ័យចាស់ ដែលជាមរតកដ៏មានតម្លៃ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិយើង។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ បាននាំនូវការចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកតា លោកយាយ លោកអុំ លោកពូ អ្នកមីង និងនិវត្តន៍ជន ដែលជាសមាជិក-សមាជិកាសមាគមមនុស្សចាស់ ចំនួន៥២៥នាក់ ក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្នុងនោះ អំណោយដែលត្រូវផ្តល់ជូនរួមមាន៖ ភួយ១, ក្រមា១, ត្រីខ១យួរ, មី១កេស, ទឹកសុទ្ធ១កេស និងថវិកាចំនួន៥ម៉ឺនរៀល។

លោក ឃួង ស្រេង បានអំពាវនាវរដ្ឋបាលខណ្ឌទាំង១៤, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, សមាគមមនុស្សចាស់ទាំង១០៥មូលដ្ឋាន ត្រូវគាំពារ ថែរក្សា ទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដើម្បីភាពសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជារក្សាបាននូវប្រពៃណី ដ៏ល្អផូរផង់របស់បុព្វបុរសយើង ដែលមានវប្បធម៌នៃការគោរព ឱនលំទោនពីមនុស្សក្មេង ទៅកាន់មនុស្សចាស់ និងត្រូវចាត់ទុកថាមនុស្សចាស់ជាឧបការីជន និងជាមរតកដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា នៅ៩ខែ ឆ្នាំ៣០២៣នេះ មនុស្សចាស់ ដែលមានអាយុ៦១ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ មានចំនួន១៨៦,០៣២នាក់ ហើយចំនួនមនុស្សចាស់ដែលមន្ទីរសង្គមកិច្ច កំពុងមើលថែ និងគ្រប់គ្រងមានចំនួនជាង២ម៉ឺននាក់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. CHORN TV ONLINE.COM -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល :ទីស្នាក់ការកណ្តាល / ភូមិ ត្រើយ ទន្លាប់/ ឃុំ ព្រះបាទ ជាន់ជុំ / ស្រុក គីរីវង្ស / ខេត្តកែវ / ទំនាក់ទំនង /Te: 017441955 / 0973801217 /087506436